កំពុងរកកន្លែងដើរកម្សាន្តសម្រាប់គ្នាច្រើនមែនទេ? មកផ្សារទំនើបរតនា ផ្លាហ្សា ពិតជាមិនខុសបំណងឡើយ!

  • ច័ន្ទ ២៦ សីហា, ២០១៩ ១៤:១៦
ភ្នំពេញ​៖ តើអ្នកកំពុងរកកន្លែងដើរកម្សាន្ត ដែលសាកសមសម្រាប់ការជួបជុំគ្រួសារដែលមានសមាជិកច្រើននាក់មែនទេ? មិនពិបាករកទេ អ្នកនឹងអស់បារម្ភជាមួយផ្សារទំនើប រតនា ផ្លាហ្សា មាននូវអាហារដ្ឋានដ៏ស្អាត ទីធ្លាធំទូលាយ មិនត្រឹមតែមានតម្លៃសមរម្យជាងគេប៉ុណ្ណោះទេ ថែមទាំងមានអនាម័យខ្ពស់ មានផាសុកភាព មុខម្ហូបណាក៏មានរសជាតិឈ្ញុយឆ្ងាញ់ និងទទួលបានប្រូម៉ូសិនដ៏អស្ចារ្យថែមទៀតផងពីផ្សារទំនើប រតនា ផ្លាហ្សា
ប្រូម៉ូសិនពីផ្សារទំនើប រតនា ផ្លាហ្សា
ផ្សារទំនើបរតនា ផ្លាហ្សា មានលក់កញ្ចប់ប្រូម៉ូសិនពិសេសតម្លៃ ២៨,៩០០៛ លោកអ្នកទទួលបានបណ្ណមួយដែលអាចប្រើប្រាស់នៅអាហារដ្ឋាន រតនា ផ្លាហ្សា។ បណ្ណមានជាសន្លឹកតូចៗ ដែលអ្នកអាចប្តូរជាម្ហូបចំនួន ៤ មុខ និងភេសជ្ជៈ ២ ប្រភេទ។ ប្រូម៉ូសិននេះពិតសាកសមសម្រាប់អ្នកដែលមានគ្នាច្រើនចង់ទទួលបានការចំណេញ។ បណ្ណនេះមានសុពលភាពក្នុងការប្រើប្រាស់ បើអ្នកប្រើបណ្ណនេះមិនអស់ លោកអ្នកក៏អាចរក្សាទុកបណ្ណនេះសម្រាប់ប្រើប្រាស់នៅថ្ងៃបន្ទាប់ក៏បាន។ 
Miniso HUAWEI នៅផ្សារទំនើបរតនា ផ្លាហ្សា
រដូវភ្លៀងអ៊ីចឹងមិនចាំបាច់ទៅណាឆ្ងាយទេ មកផ្សារទំនើបរតនា ផ្លាហ្សា ជាកន្លែងដើរកម្សាន្តដ៏សាកសមសម្រាប់អ្នក។ ក្នុងនោះដែរ យើងក៏មានហាង Miniso ជាហាងលក់ទំនិញដ៏ល្បីល្បាញ និងហាងលក់គ្រឿង​អេឡិចត្រូនិច​ទំនើប HUAWEI មានគ្រឿង​អេឡិចត្រូនិច​គ្រប់​ប្រភេទ ដែលស្ថិតនៅជាន់ផ្ទាល់ដី។ មានអាហារដ្ឋានដ៏ស្អាតល្អ ជាមួយ​នឹង​ទីតាំង​​​កម្សាន្ត​ជាច្រើនសម្រាប់​​កុមារ​​តូចៗ ផ្តល់ជូនអ្នកនូវសេចក្តីត្រូវការទាំង​មនុស្ស​​ធំ និងក្មេងតូចៗ៕
Miniso HUAWEI នៅផ្សារទំនើបរតនា ផ្លាហ្សា
Miniso HUAWEI នៅផ្សារទំនើបរតនា ផ្លាហ្សា
Miniso HUAWEI នៅផ្សារទំនើបរតនា ផ្លាហ្សា
Miniso HUAWEI នៅផ្សារទំនើបរតនា ផ្លាហ្សា
Miniso HUAWEI នៅផ្សារទំនើបរតនា ផ្លាហ្សា
ព័ត៌មានបន្ថែម: ០៩៨ ៩៩៨ ១០១
Facebook: Ratana Plaza