ហួសចិត្ត! ស្រ្តីម្នាក់លែងលះជាមួយប្តី ព្រោះតែប្តីស្រលាញ់នាងខ្លាំងពេក មិនដែលឈ្លោះជាមួយនាងសូម្បីតែមួយដង

អារ៉ាប់រួម៖ គិតៗទៅនៅក្នុងពិភពលោកយើងនេះពោរពេញទៅដោយរឿងប្លែកៗនិងចម្លែកជាច្រើនដែលអាចកើតឡើងដែលយើងនឹកស្មានមិនដល់។ជាក់ស្តែង មានស្រ្តីម្នាក់បានសម្រេចចិត្តលែងលះជាមួយប្តីនាង បន្ទាប់ពីនាងបានរៀបការជាមួយគាត់អស់រយៈពេល ១ឆ្នាំ ក្រោមហេតុផលដ៏ហួសចិត្តបំផុត។យោងតាមប្រភពបានឱ្យដឹងថា មានស្រ្តីម្នាក់រស់នៅក្នុងប្រទេសអារ៉ាប់រួម បានទៅតុលាការដើម្បីដាក់ពាក្យសុំលែងលះប្តី ព្រោះតែប្តីនាងស្រលាញ់នាងខ្លាំងពេក។ អ្វីដែលធ្វើឱ្យមនុស្សម្នាហួសចិត្តនោះគឺថា ក្នុងអំឡុងពេលរៀបការជាមួយប្តីនាងអស់រយៈពេល ១ឆ្នាំ សូម្បីតែឈ្លោះគ្នាមួយដងក៏គ្មានដែរ ពោលគឺ ប្តីនាងថែមទាំងជួយធ្វើកិច្ចការផ្ទះថែមទៀត។
រូបតំណាង
ស្រ្តីម្នាក់នេះបានប្រាប់តុលាការថា៖ស្រ្តីរូបនេះបានរៀបរាប់បន្ថែមទៀតថា៖ស្រ្តីម្នាក់នេះបានពន្យល់ទៀតថា៖យ៉ាងណាមិញ នៅពេលឡើងតុលាការ ខាងប្តីក៏បានប្រាប់ចៅក្រមថា គាត់មិនបានធ្វើអ្វីខុសនោះទេ ពោលគឺ គាត់គ្រាន់តែចង់ធ្វើជាស្វាមីដ៏ល្អឥតខ្ចោះនិងចិត្តល្អម្នាក់តែប៉ុណ្ណោះ។ ប៉ុន្តែជាអកុសល ភាពល្អឥតខ្ចោះរបស់គាត់បែរជាធ្វើឱ្យប្រពន្ធទាមទារលែងលះគ្នាទៅវិញ។
រូបតំណាង
បន្ថែមពីនេះទៀត ខាងប្តីក៏បានរៀបរាប់ទៀតថា មានម្តង ប្រពន្ធគាត់បានត្អូញត្អែរអំពីទម្ងន់គាត់ ថាគាត់ធាត់ខ្លាំងណាស់។ ខាងប្តីមិនបានខឹងនោះទេ ផ្ទុយទៅវិញបែរជាចាប់ផ្តើមធ្វើលំហាត់ប្រាណ និងតមអាហារដើម្បីស្រកគីឡូដើម្បីតម្រូវចិត្តប្រពន្ធទៀតផង។យ៉ាងណាមិញ ខាងតុលាការក៏ផ្អាកករណីមួយនេះមួយរយៈសិន ដើម្បីឱ្យភាគីសងខាងមានឱកាសដើម្បីផ្សះផ្សាគ្នាជាមុនសិន។រឿងរ៉ាវមួយនេះបានល្បីពេញអ៊ីនធើណេត ហើយករណីមួយនេះពិតជាធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ហើយក៏ហួសចិត្តទៅនឹងខាងប្រពន្ធម្នាក់នេះណាស់ដែរ។ មានអ្នកប្រើប្រាស់បណ្តាញសង្គមនារីៗមួយចំនួនបានបញ្ចេញមតិថា បើនារីជាប្រពន្ធមិនពេញចិត្តនឹងប្តីម្នាក់នោះទេ ទុកឱ្យប្តីនោះទៅគេទៅ ព្រោះគេរកតែប្តីល្អបែបនេះមិនបានផង៕តើប្រិយមិត្តយល់យ៉ាងណាដែរ?