សង្ស័យជិតមានដំណឹងល្អ ឃើញ Songkran បណ្តើរ Matt យ៉ាងពេញមុខពេញមាត់ទៅជួបគ្រួសារ!

ថៃ៖ ទំនាក់ទំនងស្នេហារវាងតារាសម្តែងស្រីកូនកាត់ថៃ-ណ័រវ៉េ នាង Matt Peranee  និងបុរសពោះម៉ាយទ្រព្យស្តុកស្តម្ភលោក Songkran នៅតែរលូនទៅមុខជានិច្ច បើទោះបីជាមានមហាជនជាច្រើនមិនសូវពេញចិត្តនឹង ទំនាក់ទំនងរបស់ពួកគេទាំងពីរយ៉ាងណាក្តី។ជាក់ស្តែងពីមួយថ្ងៃទៅមួយថ្ងៃ Matt និង Songkran កាន់តែផ្អែមល្ហែមទៅៗ។ ជាពិសេសថែមទាំងបង្ហាញពីសេចក្តីស្នេហារបស់ខ្លួន នៅក្នុងបណ្តាញសង្គមដោយគ្មានការលាក់បាំង។ទៀតសោតមិនត្រឹមតែផ្អែមល្ហែមតែពីរនាក់នោះទេ ប៉ុ​ន្តែកាលពីថ្មីៗនេះលោកSongkran ថែមទាំងបាននាំMatt ទៅជួបជាមួយក្រុមគ្រួសាររបស់ខ្លួនទៀតផង។ ដោយក្រុមគ្រូសាររបស់លោកSongkran បានរៀបចំកម្មវិធីមួយដែលមានឈ្មោះថា  «King of Battle SEASON2» ហើយជាមួយគ្នានោះMatt ក៏បានទៅចូលរួមផងដែរ។ បើទោះបីជាមិនមានរូបថតជុំគ្នាចែកចាយនៅក្នុងបណ្តាញសង្គមក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រជឿជាក់Matt និងគ្រួសាររបស់លោកSongkran ប្រាកដជាមានទំនាក់ទំនងល្អនឹងគ្នាជាក់ជាមិនខាន។លើសពីនេះទៅទៀតនេះអាចនិយាយបានថា ជាលើកដំបូងដែលMatt ទៅជួបជាមួយគ្រួសារខាងប្រុសយ៉ាងពេញមុខពេញមាត់ក៏អាចថាបាន។ យ៉ាងណាមិញក្រោយពីឃើញបែបនេះភ្លាម ហ្វេនៗនាំគ្នាសង្ស័យថា មិនយូរមិនឆាប់នោះទេ ពួកគេទាំងពីរប្រាកដជាមានដំណឹងល្អ ព្រោះមើលទៅMatt ដូចជាចុះសម្រុងជាមួយគ្រួសារខាងប្រុសណាស់៕ សូមទស្សនារូបភាពខាងក្រោម៖
MattនិងSongkran
រូបភាពនៅក្នុងកម្មវិធី
MattនិងSongkran
MattនិងSongkran