ខ្លាំងដៃណាស់ រកកន្លែងទើសទាល់តែបាន ហ្វេនកូរ៉េតាមទៅរិះគន់Lisa ដល់លើយូធូប ដោយសាររឿងមួយនេះ!

កូរ៉េខាងត្បូង៖ បច្ចុប្បន្ននេះ Lisa សមាជិកក្រុម BLACKPINK ត្រូវបានគេដឹងថា នាងមិនត្រឹមតែជា តារាចម្រៀងស្រីកំពុងតែទទួលបាន ភាពល្បីល្បាញទូទាំងពិភពលោកតែប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ថែមទាំងជា YouTuber ម្នាក់ផងដែរ ដោយគណនី YouTube ផ្ទាល់ខ្លួនរបស់នាង មានឈ្មោះថា «Lilifilm Official» ដោយមានប្រិយមិត្តគាំទ្រចុច Subscribe រហូតដល់ទៅជាង ១លាន៦សែននាក់ឯណោះ។
គណនី YouTube ផ្ទាល់ខ្លួនរបស់ Lisa
ហើយមកទល់ពេលនេះផងដែរ Lisa បានបង្ហោះវីដេអូបានចំនួន៦វីដេអូហើយ​ នៅលើគណនី YouTube ផ្ទាល់ខ្លួនរបស់នាង ដោយវីដេអូចំនួន៥ គឺជាវីដេអូដែលនាងបានថតពីសកម្មភាព ដើរលេងជាមួយនឹងសមាជិកទាំង៣រូបនាងដោយផ្ទាល់ដៃ និងវីដេអូមួយចុងក្រោយដែល Lisa ទើបតែបង្ហោះនោះ គឺជាវីដេអូបង្ហាញក្បាច់រាំទោលរបស់នាងតែម្តងផងដែរ។ មិនតែប៉ុណ្ណោះ យើងសង្កេតឃើញថា វីដេអូនីមួយៗដែល Lisa បានបង្ហោះគឺមានអ្នកចូលមើលមិនក្រោម ពី១លានដងឡើងលើនោះទេ។   
ក្រុម BLACKPINK
ដោយឡែក បើទោះបីជារាល់វីដេអូដែលLisa បានថតទទួលបានការស្រលាញ់ចូលចិត្ត យ៉ាងច្រើនលើសលប់ ពីសំណាក់អ្នកគាំទ្រទូទាំងពិភពលោកយ៉ាងណាក្តី ប៉ុន្តែក្នុងនោះផងដែរ យើងក៏សង្កេតឃើញថា មានអ្នកគាំទ្រជនជាតិកូរ៉េមួយចំនួនតូច បានបង្ហាញការរិះគន់មិនពេញចិត្តជាខ្លាំង ចំពោះវីដេអូរបស់Lisa ដោយពួកគេបានលើសឡើងថា Lisa មិនគោរពសិទ្ធបុគ្គលរបស់អ្នកដទៃឡើយ។ ដោយសារតែនៅក្នុងវីដេអូ VLOG ដែលនាងបានថតសមាជិករបស់នាង គឺបានថតជាប់ជាមួយនឹងមនុស្សមនុស្សម្នារ ដែលបានដើរកាត់នៅផ្នែកខាងក្រោយ ដោយLisa មិនបានEdit ឲ្យស្រអាប់ ដើម្បីបាំងមុខរបស់ពួកគេនោះទេ ខណៈដែលYoutuber ដទៃផ្សេងទៀត ពួកគេតែងតែ Edit បាំងមុខមនុស្សម្នារាល់ពេលដែលពួកគេ ចេញថតនៅក្រៅតាមសាធារណៈម្តងៗ។
YouTuber ដទៃ
តួយ៉ាង ដោយសារតែចំណុចមួយនេះ ទើបធ្វើឲ្យក្រុមអ្នកគាំទ្រកូរ៉េទាំងនោះ លើកយកហេតុផលមួយនេះ ដើម្បីធ្វើការរិះគន់ចំពោះ Lisa និងចង់ឲ្យនាងកែប្រែចំនុចមួយនេះ សម្រាប់វីដេអូក្រោយៗរបស់នាងផងដែរ៕ចុះប្រិយមិត្តវិញ យល់ស្របចំពោះការរិះគន់របស់ហ្វេនកូរ៉េនេះដែរឬទេ?  
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK