វត្ត ៥ នៅស្រុករុក្ខគិរីខេត្តបាត់ដំបង ទទួលបានបាសាំងទឹកស្អាត ពីទ្រូម៉ាន់នី!

  • ច័ន្ទ ២៦ សីហា, ២០១៩ ១៥:១០
បាត់ដំបង៖ កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៩​ នេះ ក្រុមហ៊ុនទ្រូម៉ាន់នីបាននាំយកនូវបាសាំងផ្ទុកទឹកចំណុះ ៣,០០០ លីត្រ ដើម្បីឧបត្តម្ភ ក៏ដូចជាប្រគេនជូនវត្តចំនួន ៥ ស្ថិតនៅ ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។​ នេះគឺជាកម្មវីធីសប្បុរសធម៌លើកទី១២ ហើយ ដែលក្រុមហ៊ុនទ្រូម៉ាន់នីរៀបចំឡើងដើម្បីលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជនខ្មែរ តាមរយៈជម្រុញឲ្យប្រជាពលរដ្ឋខ្មែរក្នុងភូមិដាច់ស្រយាល ដែលមានប្រជាជនប្រមាណ ៣០០ គ្រួសារ ទទួលបានទឹកស្អាតប្រើប្រាស់។
វត្តនៅខេត្តបាត់ដំបងទទួលបានបាសាំងពីទ្រូម៉ាន់នី
ទ្រូម៉ាន់នី មានក្រុមហ៊ុនមេនៅប្រទេសថៃ ដែលយើងបានស្គាល់គ្រប់គ្នាថាជាក្រុមហ៊ុនវេរលុយ ដែលមានភ្នាក់ងារច្រើនជាងគេទូទាំងប្រទេស បានចុះដល់មូលដ្ឋាននៃឃុំបាសាក់ផ្ទាល់ដើម្បី​ ចែកជូនបាសាំងផ្ទុកទឹក សម្រាប់ប្រើប្រាស់រួមក្នុងវត្តចំនួន៤ និងវិហារបងប្អូនឥស្លាមយើងមួយ នៅក្នុងស្រុករុក្ខគិរីនេះ។ គឺវត្ត ទឹកផុស វត្ត ភ្នំព្រះ វត្ត គីរីបាសាក់ វត្ត អូរំចេក និងវិហារ នូរោលអេមូនទាអេត។  
វត្តនៅខេត្តបាត់ដំបងទទួលបានបាសាំងពីទ្រូម៉ាន់នី
បន្ទាប់ពីទទួលបានដំណឹងពីទុក្ខលំបាកវេទនារបស់ពលរដ្ឋនៅតំបន់នោះ ដែលសព្វថ្ងៃប្រជាពលរដ្ឋរស់នៅឃុំបាសាក់នេះលំបាកខ្លាំង ព្រោះពុំមានទឹកប្រើប្រាស់នោះទេនារដូវប្រាំង ហើយប្រើទឹកភ្លៀងសម្រាប់ប្រើប្រាស់​ និងទទួលទាននៅរដូវវស្សាដូច្នេះទាន់រដូវវស្សាប្រជាពលរដ្ឋនាំគ្នាត្រងទឹកភ្លៀងទុកតែនៅតែមិនអាចទុកដល់រដូវប្រាំងនោះទេ។​លោក ​ឈន់ សកល  នាយកទីផ្សារក្រុមហ៊ុនទ្រូម៉ាន់នីបានមានប្រសាសន៍ថា៖  លោក កែវ ឃាន់ ​មេភូមិ កែវមុន្នី បានមានប្រសាសន៍ថា៖លោកយាយ សេង ដែលរស់នៅក្នុងស្រុករុក្ខគិរីនេះ បានបញ្ចេញអារម្មណ៍ប្រាប់ក្រុមហ៊ុនការងារថា៖
វត្តនៅខេត្តបាត់ដំបងទទួលបានបាសាំងពីទ្រូម៉ាន់នី
វត្តនៅខេត្តបាត់ដំបងទទួលបានបាសាំងពីទ្រូម៉ាន់នី
វត្តនៅខេត្តបាត់ដំបងទទួលបានបាសាំងពីទ្រូម៉ាន់នី
វត្តនៅខេត្តបាត់ដំបងទទួលបានបាសាំងពីទ្រូម៉ាន់នី
ទាញយកកម្មវិធីហិរញ្ញវត្ថុទំនើបរបស់ទ្រូម៉ាន់នីដាក់ក្នុងទូរសព្ទដៃអ្នកឥឡូវនេះ៖ http://onelink.to/truemoneyapp_pr