បងប្អូនស្រីទាំងបី ឈួន សុវណ្ណឆៃ បង្អួតសម្រស់ដាក់គ្នាលើទឹកដីប្រទេសអាមេរិក

សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីនេះ បន្ទាប់តារាចម្រៀងស្រីអ្នកនាង ឈួន សុវណ្ណឆៃ បានធ្វើដំណើរកម្សាន្តជាមួយកូនៗរបស់ខ្លួន ទៅកាន់ប្រទេស សហរដ្ឋអាមេរិក ធ្វើឲ្យបណ្ដាទស្សនិកជន ដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គម មានការចាប់អារម្មណ៍ខ្លាំងតែម្ដង។ ជាមួយគ្នានេះដែរ បន្ទាប់តារាចម្រៀងស្រី ដ៏មានប្រជាប្រិយភាពសាច់ចាំមិនចាស់ កូនបីអ្នកនាង ឈួន សុវណ្ណឆៃ រូបនេះ ក៏បានបង្ហាញពីសកម្មភាពជាច្រើនក្នុងដំណើរកម្សាន្តរបស់ខ្លួន ជាមួយនឹងកន្លែងកម្សាន្តល្បីៗជាច្រើន មើលទៅពិតជាសប្បាយរីករាយខ្លាំងមែនទែន។ តែអ្វីដែលធ្វើឲ្យមានការចាប់អារម្មណ៍លើសពីនេះទៅទៀតនោះគឺ បងប្អូនស្រីទាំងបីរបស់អ្នកនាង ឈួន សុវណ្ណឆៃ ដែលរួមមានអ្នកនាង ឈួន ស្រីម៉ៅ និង ឈួន សុវណ្ណដាលីន ដែលរស់នៅប្រទេស សហរដ្ឋអាមេរិក បានដើរលេងកម្សាន្តព្រមទាំងបានតុបតែងខ្លួន យ៉ាងស្រស់ស្អាតថែមទៀតផង។ គួរឲ្យដឹងផងដែរ ក្នុងដំណើរកម្សាន្តលើទឹកដីក្នុងប្រទេសអាមេរិកលើកនេះអ្នកនាង ឈួន សុវណ្ណឆៃ ក៏បានចាយលុយទៅលើកាបូបប្រ៊េនៗថ្លៃៗជាច្រើនធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរជាមួយនឹងជីវិតពោរពេញទៅដោយក្កីសុខតែម្ដង៕ តោះកុំឲ្យខាតពេលទៅ ទស្សនារូបភាពទាំងអស់គ្នា៖​
ឈួន សុវណ្ណឆៃ និងបងប្អូន
ឈួន សុវណ្ណឆៃ និងបងប្អូន
ឈួន សុវណ្ណឆៃ និងបងប្អូន
ឈួន សុវណ្ណឆៃ និងកូន
ឈួន សុវណ្ណឆៃ និងបងប្អូន
ឈួន សុវណ្ណឆៃ និងបងប្អូន
ឈួន សុវណ្ណឆៃ និងបងប្អូន
ឈួន សុវណ្ណឆៃ និងបងប្អូន
ឈួន សុវណ្ណឆៃ និងបងប្អូន
ឈួន សុវណ្ណឆៃ និងបងប្អូន
ឈួន សុវណ្ណឆៃ និងបងប្អូន
ឈួន សុវណ្ណឆៃ បងប្អូន និងកូន
ឈួន សុវណ្ណឆៃ បងប្អូន និងកូន
ឈួន សុវណ្ណឆៃ និងកូនៗ