Smart Axiata ចាប់ដៃគូជាមួយ Liger Leadership Academy ដើម្បី​រៀប​ចំ​សាក​ល្បងការប្រកួតកីឡាហ្វ្រីសប៊ី (Frisbee) នារីលើកដំបូងបង្អស់នៅកម្ពុជា!

  • ច័ន្ទ ២៦ សីហា, ២០១៩ ១៦:២៦
ភ្នំពេញ៖ Liger Leadership Academy ក្នុងភាពជាដៃគូជាមួយ Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បានបិទ​បញ្ចប់​ការប្រកួត​ក្រប​ខ័ណ្ឌលីគ​កីឡាហ្វ្រីសសប៊ី (Frisbee) នារីដំបូងបង្អស់នៅកម្ពុជា ដែលជាកម្មវិធីសាកល្បងមួយ ដែលមានគោលបំណងលើកទឹកចិត្តនារីឲ្យ​ចូលរួមក្នុងវិស័យកីឡា។
ក្រុមកីឡានារីៗ
ក្រុមកីឡានារីៗ
កម្មវិធីសាកល្បងរយៈពេល ៣ ខែមួយ​នេះ មានគោលបំណងបង្ហាញពីសមភាពយេនឌ័រក្នុងកីឡាដ៏ពេញនិយមមួយនេះដែលជាទូទៅជាកីឡា​សម្រាប់​តែ​បុរសៗ​។ ការប្រកួតក្រប​ខ័ណ្ឌលីក​កីឡាហ្វ្រីសប៊ី (Frisbee) នេះមានការចូលរួមពីសិស្សា​នុសិស្ស​ជា​នារីដែលមកពីសាលាចំនួន៤ នៅ​តាម​បទជនក្នុងខេត្តកំពង់ស្ពឺ និងមកពីអង្គការ Liger ដែលការបង្ហាត់បង្រៀន ព្រមទាំងរៀបចំឡើងដោយសិស្សមកពី Liger។មុនពេលការប្រកួតក្រប​ខ័ណ្ឌលីក​នេះ​​បាន​ចាប់ផ្តើមអង្គការ Liger បានបង្វឹកសិស្សា​នុ​សិស្សច្រើន​​ជាង ៦០ នាក់ចាប់តាំងពីខែមករា ឆ្នាំ ២០១៩ មក ដើម្បីផ្ដល់ការយល់ដឹង និងការ​បង្កើតជា​ក្រុមសម្រាប់ការប្រកួត​ក្នុង​យុទ្ធនាការ​កីឡា​នេះ។ ក្រុមមកពី Liger ក៏បានធ្វើការស្ទង់មតិជាមួយសហគមន៍នៅតាមមូលដ្ឋានផងដែរ ដើម្បីធ្វើការវាយតម្លៃលើផលប៉ះពាល់​ផ្សេង​ៗ និងបានបង្កើតគំរូ​នៃ​ការហ្វឹកហ្វាត់មួយ ដែលអាចត្រូវបានរៀបចំឡើងវិញ ដោយអ្នកពាក់ព័ន្ធដែលមានចំណាប់អារម្មណ៍ផ្សេងទៀត ដែលមានបំណងចង់ពង្រឹកកីឡានេះនាពេលអនាគត។
ក្រុមកីឡានារីៗ
លោក Dominic Sharpe ដែលជានាយក Liger Leadership Academy បានមានប្រសាសន៍ថា៖
ក្រុមកីឡានារីៗ
ចាប់តាំងពីបានបង្កើតឡើងក្នុងឆ្នាំ២០១២ មក Liger Leadership Academy ផ្តល់អាហារ​រូបករណ៍ដល់សិស្សា​នុ​សិស្ស​ជាង ១០០ នាក់ ដែលខ្វះខាតផ្នែកសេដ្ឋកិច្ច ក្នុងនោះរួមមានការបង់ថ្លៃសិក្សា កន្លែងស្នាក់នៅ សម្លៀកបំពាក់​ ការធានារ៉ាប់រង និងការថែរទាំសុខភាព សម្ភារៈសិក្សា ហើយក៏ផ្ដល់ការចំណាយ​លើ​ការ​ធ្វើដំណើរផងដែរ។​ តាមរយៈកម្មវិធីកីឡាសាកល្បងនេះ ការ​បណ្តុះ​បណ្តាល​​លើ​បំនិន​ជីវិតសំខាន់ៗដូចជា ភាពស្មោះត្រង់ ភាពជាអ្នកដឹកនាំ ភាពជឿជាក់ និងអាហារូបត្ថម្ភក៏ត្រូវបានផ្តល់ជូនដល់​អ្នកចូលរួមក្នុងសិក្ខាសាលា និងកម្មវិធីហ្វឹកហ្វាត់ផងដែរ។លោក Jonathan Yap ជាប្រធានផ្នែកនិយ័តករ និងកិច្ចការសាធារណៈនៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖
ក្រុមកីឡានារីៗ
កីឡាសហគមន៍ គឺជាសរសរស្តម្ភដ៏សំខាន់មួយ នៃកម្មវិធីទទួលខុសត្រូវសង្គម​របស់ក្រុមហ៊ុន Smart ដែលមានគោលបំណងលើកកម្ពស់ របៀបរស់នៅសកម្មដែលប្រកបដោយផាសុខភាព ក៏ដូចជាសុចរិតភាពក្នុងវិស័យកីឡាដូចជា កិច្ចសហប្រតិបត្តិការ​ ការគោរព ការប្តេជ្ញាចិត្ត និងការធ្វើការជាក្រុម។
ពានរង្វាន់សម្រាប់ក្រុមកីឡានារីៗ
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីសាកល្បងនេះ សូមចូលរួម​តាមដានបណ្ដាញសង្គម Facebook របស់ «Cambodia Female Frisbee League» និងបណ្ដាញសង្គម «Smart for Cambodia»