ដើម្បីសុខភាពល្អ កុំប្រើគ្រឿងផ្សំទាំងនេះច្រើនពេក ក្នុងម្ហូបអាហារ!

ដើម្បី​ឲ្យ​ម្ហូប​អាហារ​កាន់តែ​មាន​រសជាតិ គេ​បាន​បន្ថែម​គ្រឿង​ទេស​ជាច្រើន​ក្នុង​នោះ​មាន​ប្រេង​ខ្យង ម្សៅ​ស៊ុប ឬ​ដុំ​ស៊ុប​ជាដើម។ តែ​យើង​ភាគច្រើន​មិន​បាន​ដឹង​ពី​ផល​ប៉ះពាល់ ឬ​វិធី​ធ្វើ​របស់​គ្រឿង​ផ្សំ​ទាំង​នោះ​ឡើយ។លោក​វេជ្ជបណ្ឌិតផ្នែក​ទូទៅ​ លី ឬទ្ធី​គុណ និង​ជា​ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន បាន​ឲ្យ​ដឹង​ថា គ្រឿង​ផ្សំ​សម្រាប់​អាហារ​មាន​ស្ករ អំបិល ទឹកត្រី ខ្លាញ់ សុទ្ធតែ​ប៉ះពាល់​ទាំងអស់ ប្រសិនបើ​ប្រើ​ច្រើន​ហួស​កម្រិត។ ប៉ុន្តែ​នៅ​ពេល​យើង​ប្រើ​ត្រឹមត្រូវតាម​កម្រិតវា​មិនប៉ះពាល់​ ឬប៉ះពាល់​ក្នុង​កម្រិត​ទាប។ ចំណែក​គ្រឿង​ផ្សំ​បន្ថែម​ពី​នោះ​មាន​ប្រេង​ខ្យង ម្ស៉ៅស៊ុប ឬ​ដុំ​ស៊ុប គឺ​វា​ផលិត​ឡើង​មាន​សារធាតុ​គីមី​ច្រើន និង​ជា​គ្រឿង​រសជាតិ​សិប្បនិម្មិត។វេជ្ជបណ្ឌិត​ដដែល​បាន​បន្ថែម​ថា ថ្មី​ៗ​នេះ​អ្នក​ស្រាវជ្រាវ​នៅ​បរទេស​បាន​រក​ឃើញ​ថា ប្រេង​ខ្យង​​ដែល​យើង​និយម​ប្រើ​ច្រើន​រាល់ថ្ងៃ​នេះក្នុង​ម្ហូប​ឆា​ ឬ​ប្រឡាក់​សាច់​ បាន​បង្ក​ឲ្យ​ទៅ​ជា​មហារីក​ខ្លាំង​ជាង​គ្រឿង​ផ្សំ​ដទៃទៀត​ផង។បច្ចុប្បន្ន​អ្វី​ដែល​គួរឲ្យ​បារម្ភ​បំផុត​គឺ​ស្ករ ព្រោះ​ថា​ស្ករ​ខ្លះ​មិន​មែន​សុទ្ធ ១០០% ឡើយ ដោយ​មួយ​ចំនួន​មាន​លាយ​ជាមួយ​មេ​ស្ករ។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុតសូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet