រូបមួយសន្លឹកនេះ មើលមួយភ្លែតAnne និង Kimmy មុខស្រដៀងគ្នាបេះដាក់!

ថៃ៖ កាលពីថ្ងៃទី២៥ ខែសីហាម្សិលមិញនេះ តារាសម្តែងស្រីល្បីឈ្មោះពីររូបគឺ នាងAnne Thongprasom និងនាង Kimmy Kimberly បានផុសរូបមួយសន្លឹកដូចគ្នានៅក្នុងគណនីអ៊ីនស្តារក្រាមរៀងៗខ្លួន ហើយបានធ្វើឲ្យអ្នកគ្រប់គ្នាមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ដោយរូបមួយសន្លឹកនោះជារូបដែល Anne និង Kimmyថតជាមួយគ្នា ប៉ុន្តែអ្វីដែលគ្រប់គ្នាចាប់អារម្មណ៍នោះគឺ ពួកគេទាំងពីរមានមុខមាត់ស្រដៀងគ្នាបេះដាក់ រហូតដល់អ្នកគាំទ្រខ្លះនិយាយថា ពួកគេដូចកូនភ្លោះទៀតក៏មាន។ ដោយឡែកមិនមែនមានតែអ្នកគាំទ្រទេដែលគិតបែបនេះ ប៉ុន្តែសូម្បីមិត្តរួមសិល្បៈដូចគ្នាជាច្រើន ក៏គិតបែបនេះដែរ។ ទន្ទឹមនឹងនេះផងដែរ ក្រៅពីផុសរូប Kimmy ថែមទាំងបានភ្ជាប់នូវពាក្យមួយឃ្លាដ៏មានន័យ និយាយទៅកាន់ Anne យ៉ាងដូច្នោះថាគួរឲ្យដឹងផងដែរថានេះមិនមែនជាលើកទីមួយនោះទេ ដែលគ្រប់គ្នាគិតថាAnne និង Kimmy មានទម្រង់មុខដូចគ្នា៕ ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
Anne Thongprasom
Anne Thongprasom
Anne Thongprasom
Kimmy Kimberly
Kimmy Kimberly
Kimmy Kimberly
រូបដែលគ្រប់គ្នាគិតថា ពួកគេមុខស្រដៀងគ្នា