ក្មេងប្រុសវ័យ៨ឆ្នាំម្នាក់ យករូបថតម្ដាយឡើងលើកំពូលភ្នំកម្ពស់ជិត៤ពាន់ម៉ែត្រ ដើម្បីសម្រេចបំណងរបស់ម្ដាយមុនពេលស្លាប់

តៃវ៉ាន់៖ ក្មេងប្រុសម្នាក់ ឡើងទៅលើកំពូលភ្នំដ៏ខ្ពស់មួយនៅលើកោះតៃវ៉ាន់ ដោយនាំយករូបថតម្ដាយទៅជាមួយ ដើម្បីសម្រេចគោលបំណងរបស់ម្ដាយខ្លួនកាលពីគាត់នៅរស់។ក្មេងប្រុស ស៊ីហ្គាំង អាយុ៨ឆ្នាំ បានឡើងលើកំពូលភ្នំ Jade Mountain ដែលមានកម្ពស់ ៣,៩៥២ម៉ែត្រ ជាភ្នំមួយខ្ពស់ជាងគេនៅលើកោះ។
ទិដ្ឋភាពឡើងភ្នំ
ទិដ្ឋភាពឡើងភ្នំ
យោងតាមលោក តូហ្សូ ដែលត្រូវជាឪពុករបស់ក្មេងប្រុសនោះបានឲ្យដឹងថា នៅពេលដែលកូនប្រុសរបស់គាត់មានអាយុ៤ឆ្នាំ គាត់រួមទាំងប្រពន្ធនិងកូនបានសន្យាជាមួយគ្នាថា នឹងឡើងទៅលើភ្នំ Jade Mountain ទាំងអស់គ្នា។ ​រយៈពេល១ឆ្នាំក្រោយមក ប្រពន្ធរបស់គាត់បានទទួលបរាជ័យក្នុងការវះកាត់ជើង បណ្ដាលឲ្យស្លាប់ និងមិនអាចសម្រេចសន្យានោះបាន។ ប្រពន្ធរបស់គាត់ ធ្លាប់បាននិយាយទៅកាន់កូនប្រុសថា៖
ទិដ្ឋភាពឡើងភ្នំ
ប្រភពបានបន្ដថា ក្រោយពីម្ដាយបានស្លាប់បាត់ទៅ កូនប្រុសមិនដែលភ្លេចពាក្យសន្យានោះឡើយ។ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ លោក តូហ្សូ បាននាំកូនប្រុស និងមិត្តភក្ដិរបស់គាត់ ឡើងទៅលើភ្នំ Jade Mountaion។ ពួកគេបានចំណាយពេលអស់ជាច្រើនថ្ងៃ ទើបទៅដល់ចំនុចកំពូលភ្នំនោះ។ នៅពេលដែលទៅដល់កំពូលភ្នំភ្លាម កូនប្រុសបានទាញយករូបថតម្ដាយចេញពីកាបូបស្ពាយរបស់គេ និងស្រែកយ៉ាងខ្លាំងៗថា៖
ទិដ្ឋភាពមកដល់កំពូលភ្នំ
គួរឲ្យដឹងដែរថា ក្មេងប្រុសនោះបានសម្រេចបំណងប្រាថ្នារបស់ម្ដាយ ក្រោយពីម្ដាយបានស្លាប់​អស់រយៈ ៥៩១ថ្ងៃ៕
មុនឡើងភ្នំ
ទិដ្ឋភាពឡើងភ្នំ
ទិដ្ឋភាពឡើងភ្នំ
ទិដ្ឋភាពឡើងភ្នំ
ទិដ្ឋភាពឡើងភ្នំ