ប្រាសាក់ផ្ដល់កម្ចីគ្មានទ្រព្យធានា ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ!

  • ច័ន្ទ ២៦ សីហា, ២០១៩ ១៦:៣៣
ភ្នំពេញ៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានបង្កើតកម្ចីមួយប្រភេទដែលមិនទាមទារទ្រព្យដាក់ធានា ដោយអតិថិជនអាចខ្ចីបានរហូតដល់ ៦ លានរៀល ឬ ១,៥០០ ដុល្លារអាមេរិក រយៈពេលរហូតដល់ ៣៦ ខែ ដើម្បីបម្រើដល់សេចក្ដីរីកចម្រើនរបស់អតិថិជន។
ប្រាសាក់ គ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា
លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់បានមានប្រសាសន៍ថា៖លោក សូនី ក៏បានគូសបញ្ជាក់ថា ប្រាសាក់ ជាគ្រឹះស្ថានដែលប្រកាន់ខ្ជាប់តាមក្រមស្ដីពីការផ្ដល់ឥណទាន​ប្រកបដោយក្រមសីលធម៌ និងគោលការណ៍ការពារអតិថិជន។ ប្រាសាក់ ជាគ្រឹះស្ថានឯកជន ដែលរួមចំណែកយ៉ាងខ្លាំងក្លា​ក្នុងការជំរុញ​បរិយាប័ន្នហិរញ្ញវត្ថុ​ដល់ប្រជាជនកម្ពុជា ពិសេស​នៅតាមទីជនបទ។ ព្រមជាមួយគ្នានេះដែរ លោក សូនី បានមានប្រសាសន៍បន្ថែមថា៖ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០១៩​ នេះ ​ប្រាសាក់​មាន​ទ្រព្យ​សកម្ម​សរុបច្រើនជាង​ ២,៨០០ ​លាន​ដុល្លារ​អាមេរិក​ សម្ពៀត​ឥណទាន​ច្រើនជាង ២,៣៧០ ​លាន​ដុល្លារ​អាមេរិក អតិថិជនប្រាក់កម្ចី ៤១០ ពាន់នាក់​ បណ្តាញ​ការិយាល័យ​ ១៧៧ ទីតាំង ​មាន​ម៉ាស៊ីន​អេធីអឹម​ ១២៩ ​និង​បុគ្គលិក​ជិត ​៨,២០០ នាក់ ព្រមទាំងបានផ្តល់អគារបណ្ណាល័យចំនួន ៤០ នៅតាមបណ្តាខេត្តនានានៅកម្ពុជា៕
ប្រាសាក់ គ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា
ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ www.prasac.com.kh
សម្រាប់តម្រូវការ ឬព័ត៌មានបន្ថែមអំពីកម្ចីប្រាសាក់ សូមទាក់ទងសាខាប្រាសាក់ដែលនៅជិតលោកអ្នកបំផុត ឬទូរស័ព្ទមកលេខ 086 999 911 ឬ 023 999 911 ឬ 0969 999 911។