មួយកែងបុកកាណូត ដេកស្អាតតែម្ដង!! ឯម សុធី ហូបកីឡាករថៃត្រឹមទឹកទី ២ (មានវីដេអូ)

  • ច័ន្ទ ២៦ សីហា, ២០១៩ ១៧:០១
ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ កីឡាករកម្ពុជា ឯម សុធី បានប្រកួតឈ្នះកីឡាករថៃ ផាយ៉ាកហិវ៉ាន់ ដោយផ្ដួលកីឡាករថៃឲ្យសន្លប់នៅក្នុងទឹកទី២។
ឯម សុធី ឈ្នះការប្រកួត (រូបភាព: BAYON Television)
ការប្រកួតរវាងអ្នកទាំងពីរធ្វើឡើងក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម។ នៅក្នុងទឹកទី១ កីឡាករទាំងពីរមិនសូវចេញអាវុធដាក់គ្នានោះទេ ដោយស្ទាបស្ទង់ទៅវិញទៅមកតាមលក្ខណៈបច្ចេកទេស។ ចូលដល់ដើមទឹកទី២ កីឡាករថៃ ផាយ៉ាក បានសម្រុកខ្លាំងៗមកលើ ឯម សុធី ប៉ុន្តែក្រោយសម្រុកបានបន្តិច ឯម សុធី បានតាមវាយវិញដោយប្រើផ្លែកែង រហូតកីឡាករថៃចូលកែងបុកកាណូតពេញ និងសន្លប់ធំតែម្ដង។
សកម្មភាពក្នុងការប្រកួត (រូបភាព: BAYON Television)
សកម្មភាពក្នុងការប្រកួត (រូបភាព: BAYON Television)
សកម្មភាពក្នុងការប្រកួត (រូបភាព: BAYON Television)
សកម្មភាពក្នុងការប្រកួត (រូបភាព: BAYON Television)
ចង់ឃើញថា ឯម សុធី ប្រើកែងបុកកាណូតវាយកីឡាករថៃ យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖