សុខ ស្រីនាង រំភើបរហូតដល់ស្រក់ទឹកភ្នែក នៅពេលឃើញបែបនេះ...! (មានវីដេអូ)

ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior បានធ្វើការជម្រុះវគ្គដំបូង បានគ្រប់ ៥ ទីតាំង ដែលបានកំណត់រួចរាល់ហើយ។ រឹតតែពិសេសនៅទីតាំងភ្នំពេញដែលជាទីតាំងវគ្គជម្រុះដំបូងចុងក្រោយនោះ គឺពិតជាមានភាពគគ្រឹកគគ្រេងយ៉ាងអស្ចារ្យតែម្តងដោយមានការចូលរួមពីសំណាក់ប្អូនៗកុមារយ៉ាងច្រើនលើសពីការរំពឹងទុក។ជាក់ស្តែងគណៈកម្មការ សុខ ស្រីនាង បានរភើបរហូតដល់ស្រក់ទឹកភ្នែកចំពោះវត្តមានប្អូនៗកុមារយ៉ាងច្រើនកុះករដែលបានចូលរួមក្នុងកម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior រដូវកាលទី១ នេះ។ គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ហើយដែលអ្នកនាង សុខ ស្រីនាង បានក្តោបតំណែងធំជា គណៈកម្មការក្នុងការប្រលងចម្រៀងលំដាប់ពិភពលោកបែបនេះ ដែលធ្វើឲ្យបណ្តាអ្នកគាំទ្ររបស់ម្ចាស់បទ ‘‘ហត់ទេស្រលាញ់គេម្នាក់ឯង’’ នេះអន្ទះសារចង់ឲ្យការចាក់ផ្សាយនៅលើទូរទស្សន៍នៃកម្មវិធីប្រឡងនេះឲ្យបានកាន់តែឆាប់ៗបំផុត។កម្មវិធីប្រឡងចម្រៀងកុមារ Cambodian Idol Junior រដូវកាលទី១នេះ ទទួលបានការឧបត្ថម្ភផ្ដាច់ មុខដោយ vivo S1 ស្វែងរកស្តាយថ្មីរបស់អ្នក ដោះសោរដោយស្កេនក្រយ៉ៅដៃលើអេក្រង់ | AI សែលហ្វី 32 MP៕
សុខ ស្រីនាង
សុខ ស្រីនាង ក្នុងកម្មវិធីប្រឡងចម្រៀងកុមារ Cambodian Idol Junior
កម្មវិធីប្រឡងចម្រៀងកុមារ Cambodian Idol Junior