មូលហេតុ ដែលមានប្រុសល្អៗ អ្នកមានៗ នាំគ្នាមកស្រលាញ់ Patricia មកពីនាងបែបនេះ!

ថៃ៖ រឿងរ៉ាវរបស់ តារាសម្តែងស្រី Patricia ជាមួយនឹងសង្សារ កំពុងតែធ្វើឲ្យមហាជន ងាកមកចាប់អារម្មណ៍ លើជីវិតស្នេហារបស់ពួកគេខ្លាំង​ ខណៈពេលមាន ជនទី៣ ជាមហាសេដ្ឋី ចូលមកពាក់ព័ន្ធផងដែរ។ប៉ុន្តែទោះជាយ៉ាងណា ទាំងសងខាង មិនបាន​ហាក់កំហុសឲ្យគ្នានោះទេ គ្រាន់តែ អះអាងថាស្នេហារបស់ពួកគេ លែងដើរទៅមុខ។ ហើយនាងបញ្ជាក់ថា លោក មិនបានជ្រៀតស្នេហារបស់ពួកគេ ឬជា ជនទី៣នោះទេ។ក្នុងនោះដែរ បើបកក្រោយមកនិយាយរឿងស្នេហារបស់នាងបន្តិច ហេតុអ្វីបានជាមនុស្សល្អៗ អ្នកមាន មកស្រលាញ់នាង? តើPatricia មានចំណុចអ្វីខ្លះ ក្នុងការទាក់ទាញបេះដួង មនុស្សប្រុស។ចំពោះ នាង អាចនិយាយបានថា ជាតារាម្នាក់ ដែលមានរូបសម្រស់ស្អាត មុខមាត់មិនកែសម្ផស្ស ស្អាតពីធម្មជាតិ ជាមួយនឹងស្នាមខួចរបស់នាង។ មិនតែប៉ុណ្ណោះ រូបនាង ក៏បានសិក្សាខ្ពង់ខ្ពស់​ បញ្ចប់ពីមហាវិទ្យាល័យល្បីល្បាញ នៅក្នុងស្រុកថៃដែរ។ អ្វីដែលសំខាន់ទៀតនោះ គឺចរិតរបស់នាង ស្លូតបូត មិនឆ្មើងឆ្មៃ គួរឲ្យស្រលាញ់ ចេះគោរពចាស់ទុំ ទើបធ្វើឲ្យមនសុ្សជុំវិញខ្លួនរបស់នាង ស្រលាញ់នាង។ យ៉ាងណាមិញ លក្ខណៈសម្បត្តិបែបនេះហើយ វាមិនពិបាកគិតនោះទេថា ហេតុអ្វីបានជាមនុស្សប្រុស ល្អៗ មកក្បែរនាងនោះ៕

Patricia
Patricia
Patricia
Patricia