My Boy ចូល​រួម​លើក​​កម្ពស់​កម្មវិធី «ការប្រកួត​ប្រជែង​​ឆុង​កាហ្វេ​​ថ្នាក់​ជាតិប្រចំាប្រទេសកម្ពុជា​២០១៩»!

  • អង្គារ ២៧ សីហា, ២០១៩ ០៩:៣០
​​​ ភ្នំពេញ​៖ ក្រុម​ហ៊ុន​ទឹក​ដោះ​គោខាប់​ My Boy ​បានចូល​រួមធ្វើជា​ម្ចាស់ឧបត្ថម្ភ​ (Diamond Sponsor) ក្នុងចំណោមម្ចាស់ឧបត្ថម្ភផ្សេងទៀត ដើម្បី​បង្កើន​ការ​យល់​ដឹង​ និង​លើក​កម្ពស់ឧស្សាហកម្មកាហ្វេនៅកម្ពុជា​ក្នុងកម្ម​វិធី «​ការប្រកួត​ប្រជែង​ឆុង​កាហ្វេ​ថ្នាក់​ជាតិ​​ “Cambodia National Barista Championship 2019”» កាល​ពី​​ថ្ងៃ​ទី​២០-២១ ខែ​សីហា ឆ្នាំ​២០១៩ នាផ្សារទំនើបអ៊ីអន១ ជាន់ផ្ទាល់ដី។​
ទឹក​ដោះ​គោខាប់​My Boy
កម្ម​វិធី«​ការប្រកួត​ប្រជែង​ឆុង​កាហ្វេ​ថ្នាក់​ជាតិ​​ “Cambodia National Barista Championship 2019”»
​កម្មវិធីប្រកួត​ផ្តាច់​ព្រ័ត្ររវាង​បេក្ខជន​ទាំង​៦​រូប បន្ទាប់ពីប្រកួតជ្រើសរើសពីបេក្ខជនសរុបចំនួន ៣០ នាក់ បាន​​ប្រព្រឹត្តទៅយ៉ាងរលូនក្នុងការស្វែងរកម្ចាស់ជ័យលាភីចំនួន៣រូប ដោយ​មាន​ការ​ពិនិត្យ​និង​ដាក់​ពិន្ទុ​យ៉ាង​ម៉ត់ចត់​ពី​គណកម្មាធិការ​ជាតិ ​និង​អន្តរជាតិទំាង៩រូប មកពីបណ្ដាលប្រទេសនានាដូចជា អូស្រ្ដាលី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ក៏ដូចជាអ្នក​ជំនាញក្នុងស្រុក ក្រោមវត្តមានចូលរួមលើកទឹកចិត្តពីក្រសួងទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា សមាគមភោជនីយ​ដ្ឋានកម្ពុជា ក្រុមហ៊ុនឯកជន ទស្សនិកជនជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករក្នុងរយៈពេលពីរថ្ងៃ​កន្លងមកនេះ។​
កម្ម​វិធី«ការប្រកួត​ប្រជែង​ឆុង​កាហ្វេ​ថ្នាក់​ជាតិ​​ “Cambodia National Barista Championship 2019”»
លោក​​ Thanadech Tachayun ប្រធានផ្នែកលក់ប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុន FrieslandCampina បាន​ឲ្យ​ដឹង​ថា​៖ គួរ​បញ្ជាក់​ថា​ កម្ម​វិធី​ប្រ​កួត​ប្រជែង​ឆុង​កាហ្វេ​ថ្នាក់​ជាតិ​ឆ្នាំ២០១៩​ នេះ ​ត្រូវ​បាន​ប្រាព្ធធ្វើ​ឡើងជា​រៀង​រាល់​ពីរ​ឆ្នាំម្តង​ ចាប់​តាំង​ពី​ឆ្នាំ​២០១០ ដោយ​ក្រុមហ៊ុន ខូហ្វី KOFI Co,.Ltd និងវិទ្យាស្ថាន ខូហ្វី KOFI Academy ក្រោមកិច្ចសហការពីក្រសួងទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា ព្រមទាំងសមាគមភោជនីយដ្ឋានកម្ពុជា​៕
កម្ម​វិធី«​ការប្រកួត​ប្រជែង​ឆុង​កាហ្វេ​ថ្នាក់​ជាតិ​​ “Cambodia National Barista Championship 2019”»
កម្ម​វិធី«​ការប្រកួត​ប្រជែង​ឆុង​កាហ្វេ​ថ្នាក់​ជាតិ​​ “Cambodia National Barista Championship 2019”»