ស្ងាត់ៗ! ក្លិបមួយនៅអ៊ីតាលី កំពុងតែរៀបចំសំណើទិញខ្សែបម្រើឆ្នើមម្នាក់ពី Man UTD

  • អង្គារ ២៧ សីហា, ២០១៩ ០៩:០៨
អ៊ីតាលី៖ ក្លិប Fiorentina ត្រូវបានគេរាយការណ៍មកថាកំពុងតែរៀបចំសំណើមួយដាក់មកកាន់ Manchester United ដើម្បីសុំទិញខ្សែបម្រើ Fred ឲ្យបានមុនពេលទីផ្សារដោះដូរកីឡាករនៅអឺរ៉ុបបិទ។
កីឡាករFred
ខ្សែបម្រើវ័យ ២៦ឆ្នាំ Fred បានមកចូលរួមជាមួយបិសាចក្រហមក្នុងតម្លៃខ្លួន ៥៩លានអឺរ៉ូក្រោយផ្លាស់មកពីក្លិប Shakhtar Donestsk កាលពីរដូវក្ដៅរដូវកាលមុន ដោយអាចរកគ្រាប់បាល់បាន ១គ្រាប់ក្នុងការបង្ហាញខ្លួនលើទីលានសរុប ២៥ប្រកួត។ សម្រាប់រដូវកាលថ្មី Premier League ដែលចាប់ផ្ដើមបាន ៣ប្រកួតហើយនោះ ខ្សែបម្រើជម្រើសជាតិប្រេស៊ីល Fred មិនទាន់មានឱកាសបង្ហាញខ្លួនឲ្យ Ole Gunnar Solskjaer នៅឡើយទេ។
កីឡាករ Fred
បើតាមកាសែតអ៊ីតាលី Calciomercato បានចុផ្សាយថាអ្នកចាត់ការទូទៅរបស់ Fiorentina លោក Vincezo Montella កំពុងតែរៀបចំសំណើជាមួយកញ្ចប់ថវិការ ៣០លានអឹរ៉ូដើម្បីទិញយក Fred ឲ្យបានមុនថ្ងៃទី០២ ខែកញ្ញា។ សូមបញ្ជាក់ផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ Fiorentina ក៏ទើបតែនាំចូលខ្សែបម្រើចាស់វស្សាជម្រើសជាតិបារាំង Franck Ribery ផងដែរ៕