ប្តី​ខំ​រកប្រពន្ធ​កូន​ដែរ​តែ​មិនឃើញ​ស្រាប់តែ​…​គ្រប់​គ្នា​នឹក​ស្មាន​មិន​ដល់

  • អង្គារ ២៧ សីហា, ២០១៩ ០៩:២៣
ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ដាច់​ចិត្ត​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ដោយ​ចង​ឈើ​កម្ពស់​ជាង​២​ម៉ែត្រ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែសីហា​នេះ នៅ​ភូមិ​ទំនប់​ដាច់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។
តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​បី​ជាន់​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ធ្វើ​អត្តឃាត​ខ្លួនឯង​ឈ្មោះ​ខួច ម៉ា​ឡា អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ទំនប់​ដាច់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។
ប្រភព​ដដែល​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ បុរស​រូប​នេះ និង​ប្រពន្ធ​ឈ្មោះ ពៅ អាយុ​៣៩​ឆ្នាំ បាន​ឈ្លោះប្រកែក​គ្នា ហើយ​ស្ត្រី​ជា​ប្រពន្ធ​បាន​នាំ​យក​កូន​២​នាក់ ប្រុស​ម្នាក់​ទៅ​ជាមួយ​មិនដឹង​ជា​ទៅ​ណា​តាំងពី​ថ្ងៃ​ទី​១៣ ខែសីហា​នេះ មិនឃើញ​នាំ​កូន​ត្រឡប់​មក​ផ្ទះ​វិញ បុរស​ជា​ប្តី​ខូចចិត្ត​បាន​ផឹកស្រា​ជា​រៀងរាល់ថ្ងៃ និង​បាន​ខិតខំ​ដើរ​រកប្រពន្ធ​កូន​ក៏​មិនឃើញ ។ ដោយ​ខូចចិត្ត និង​ប្រពន្ធ​មិនឃើញ​នាំ​កូន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ថ្ងៃ​កើតហេតុ​ឈ្មោះ ម៉ា​ឡា​នេះ​បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​យក​ខ្សែ​ឈ្នួ​រហាល​ខោអាវ​របស់​បងប្អូន​ឡើង​ដើម​ថ្នក់ទឹក​ក្បែរ​ផ្ទះ​កម្ពស់​ជាង​២​ម៉ែត្រ ចង​.​ក ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​តែ​ម្តង ។
ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​គណៈកម្មការ​ត្រួតពិនិត្យ​សព​រួច​បាន​សន្និដ្ឋាន​ថា បុរស​នេះ គឺ​ពិតជា​ធ្វើ អត្តឃាត​ពិតប្រាកដ​មែន មិន​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នោះ​ឡើយ បន្ទាប់​ពី​ពិនិត្យ​រួច​សព​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​ឪពុក​ម្ដាយ​ក្នុងភូមិ​ទំនប់​ដាច់៕