ក្មេងបុ្រស ៧ឆ្នាំម្នាក់ ចេះជំនួសដៃជើងឪពុកម្តាយ ធ្វើនំប៉ាវបាន ៥០០នំក្នុងមួយថ្ងៃ (មានវីដេអូ)

ចិន៖ ខណៈពេលក្មេងៗជាច្រើននាំគ្នារត់លេង សើចសប្បាយ បែរជាក្មេងប្រុសអាយុ ៧ឆ្នាំម្នាក់ រស់នៅក្នុងទីក្រុងស៊ីអាន ខេត្តសាន់ស៊ី ជួយជំនួសការងារឪពុកម្តាយ ធ្វើនំប៉ាវទៅវិញ។យោងតាមប្រភពបានឱ្យដឹងថា ក្មេងប្រុសរូបនេះមានឈ្មោះ Zhao អាយុ ៧ឆ្នាំ បាននិងកំពុងតែជួយការងារឪពុកម្តាយនៅក្នុងហាងតាំងតែពីគេអាយុ ៥ឆ្នាំមកម្ល៉េះ។ឪពុករបស់ Zhao បាននិយាយថា Zhao គឺជាក្មេងឧស្សាហ៍ និងឆ្លាតម្នាក់ គេរៀនធ្វើនំប៉ាវឆាប់ចេះខ្លាំងណាស់ ហើយគេតែងតែជំនួសដៃជើងនៅក្នុងហាងរាល់ថ្ងៃ។ ជាទូទៅ Zhao អាចធ្វើនំប៉ាវបានជាង ៥០០ នំក្នុងមួយថ្ងៃ។បន្ថែមពីនេះទៀត ឪពុក Zhao តែងតែឱ្យប្រាក់គេចំនួន ៣០យ័ន ឬស្មើនឹង ៤ដុល្លារសម្រាប់ថ្លៃពលកម្មរបស់កូន។យ៉ាងណាមិញ រឿងរ៉ាវមួយនេះបានល្បីពេញបណ្តាញសង្គមចិន។ មានមនុស្សម្នាជាច្រើនបានសរសើរក្មេងប្រុសម្នាក់នេះជាខ្លាំងថា គេចេះជួយកិច្ចការផ្ទះ ហើយក៏រៀនស្វែងយល់ពីការតស៊ូ និងរកលុយតាំងតែពីក្មេង ខណៈពេលក៏មានមនុស្សមួយចំនួនបាននិយាយថា ការធ្វើបែបនេះគឺជាការរំលោភសិទ្ធិកុមារ និងការប្រើប្រាស់ពលកម្មលើកុមារ។ប៉ុន្តែសម្រាប់ Zhao ផ្ទាល់បាននិយាយថា រូបគេពិតជាចូលចិត្តជួយកិច្ចការឪពុកម្តាយជាខ្លាំង ហើយគេបានសន្យាថា គេនឹងបន្តជួយការងារឪពុកម្តាយរហូតដល់រៀនថ្នាក់មហាវិទ្យាល័យ៕ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖