ព័ត៌មានច្បាស់ការ៖ Mbappe និង Cavani ត្រូវសម្រាកពីទីលានរយៈពេល…..!!

  • អង្គារ ២៧ សីហា, ២០១៩ ១០:២០
បារាំង៖ Paris Saint-Germian បានបញ្ចេញព័ត៌មានជាផ្លូវការអំពីបញ្ហារបួសរបស់ខ្សែប្រយុទ្ធ Kylian Mbappe និង Edinson Cavani ដែលពួកគេនឹងត្រូវឃ្លាតឆ្ងាយពីទីលានក្នុងរយៈពេលយ៉ាងតិច ៣សប្ដាហ៍ ដែលបញ្ហារបួសរបស់ពួកគេទាំងពីរកើតឡើងអំឡុងការប្រកួតដែល PSG ឈ្នះ Toulouse កាលពីថ្ងៃអាទិត្យ។
Cavani ត្រូវប្ដូរចេញភ្លាមៗ
Kylian Mbappe ដែលទទួលរងរបួសសរសៃពួរជើងខាងឆ្វេង ដោយការត្រួតពិនិត្យរួច គេនឹងត្រូវសម្រាករយៈពេល ៤សប្ដាហ៍។ រីឯខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Edinson Cavani ដែលមានបញ្ហារបួសត្រគាកខាងស្ដាំ អាចនឹងប្រើពេលវេលា ៣សប្ដាហ៍ដើម្បីព្យាបាល និងត្រឡប់មកកាន់ទីលានសាជាថ្មី។
Mbappe រងរបួស
ជាមួយនឹងបញ្ហារួបនេះដែរ អាចនឹងធ្វើឲ្យ Mbappe ខកខានក្នុងការបង្ហាញខ្ឡួនឲ្យជម្រើសជាតិបារាំង សម្រាប់ការប្រកួតជាមួយ អាល់បានី និង អង់ដូរ៉ា នៅក្នុងខែកញ្ញា។គួរបញ្ជាក់ដែរថា របួសរបស់កីឡាករទាំងពីររូបខាងលើជាព័ត៌មានអាក្រក់សម្រាប់លោកអ្នកចាត់ការទូទៅ PSG លោក Thomas Tuchel ស្របពេលដែលអនាគតរបស់ខ្សែប្រយុទ្ធមួយរូបទៀត Neymar កំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិល៕