ត្រូវប៉ាន់សម្រាប់អ្នកមានគំរោងរៀបអាពាហ៍ពិពាហ៍! ចំណេញពី ១០%-៥០% លើការកក់សេវាកម្មផ្គត់ផ្គង់មង្គលការ នៅក្នុងពិព័រណ៍អាពាហ៍ពិពាហ៍ប្រចាំឆ្នាំលើកទី៤ ក្នុងខែកញ្ញាខាងមុខនេះ!

  • អង្គារ ២៧ សីហា, ២០១៩ ១២:៥៣
ភ្នំពេញ៖ ដើម្បីអបអរដល់គូស្នេហ៍ថ្មី ដែលមានគំរោងរៀបចំអាពាហ៍ពិពាហ៍ក្នុងរដូវកាលថ្មីនេះ ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្ម និងផលិតផលពាក់ព័ន្ធនឹងមង្គលការប្រមាណជាង៨០ស្ដង់ នឹងរួមគ្នាបញ្ចុះតម្លៃពិសេសចាប់ពី ១០% ទៅ ៥០% ក្នុងពិព័រណ៍អាពាហ៍ពិពាហ៍ប្រចាំឆ្នាំលើកទី៤ នៅថ្ងៃទី០៧-០៨ កញ្ញា ២០១៩ ខាងមុខនេះ។
ពិព័រណ៍អាពាហ៍ពិពាហ៍ប្រចាំឆ្នាំលើកទី៤
ជាមួយការបញ្ចុះតម្លៃដ៏ពិសេសនេះ គូស្នេហ៍ដែលមានគំរោងរៀបចំក្នុងរដូវកាលអាពាហ៍ពិពាហ៍ថ្មីខាងមុខនេះ អាចនឹងចំណេញចាប់ពី ១០%-៥០% លើកក់សេវាកម្ម និងផលិតផលផ្គត់ផ្គង់ទុកជាមុននៅក្នុងពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៤ ដែលមានការចូលរួមពីបណ្ដាអ្នកផ្គត់ផ្គង់មានដូចជា៖ ការថតរូប pre-wedding ថតរូប និងវីដេអូអាពាហ៍ពិពាហ៍ សម្អាងការ តុបតែងផ្កា សណ្ឋាគារ ភេសជ្ជៈ អាហារសម្រន់ ច្នៃម៉ូដ រថយន្ដ គ្រឿងសង្ហារឹម ធនាគារ និងសេវាកម្មជាច្រើនទៀត។
ពិព័រណ៍អាពាហ៍ពិពាហ៍ប្រចាំឆ្នាំលើកទី៤
ពិព័រណ៍អាពាហ៍ពិពាហ៍ប្រចាំឆ្នាំលើកទី៤
ក្នុងនោះក្រុមហ៊ុនពាក់ព័ន្ធសំខាន់ៗនឹងមានប្រូម៉ូសិនពិសេសដូចជា៖- សម្អាងការ និងតុបតែងផ្កា៖ សម្អាងការពិធីមង្គលការ (5%-10%​ Off), ហាងតុបតែងផ្កានិរន្តន៍ (15% Off), សុងស៊ុនផ្កាស្រស់ (50% Off)
- ថតរូប និងវីដេអូ៖ L-Sopheak Mongkul (50% Off), Avintage Studio (30% Off), MOCO (20% Off), Best Solution (10% Off)
- សណ្ឋាគារ៖ សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ (ចាប់ឆ្នោតឈ្នះកញ្ចប់សេវាកម្ម $37,500), សណ្ឋាគារហ៊ីម៉ាវ៉ារី (បញ្ចុះតម្លៃត្រឹមតែ $៣៥០ ​ក្នុង១តុ)
- ភេសជ្ជៈ និងអាហារសម្រន់៖ ស្រាវីស្គីJack Daniels (10% Off), E&M Catering (កក់ភេសជ្ជៈ៣០០កំប៉ុង ថែមជូន៥០កំប៉ុង)
- ច្នៃម៉ូដសម្លៀកបំពាក់៖ ហាងកាត់សម្លៀកបំពាក់នារសា (30%-70% Off)។មិនតែប៉ុណ្ណោះក៏មានការផ្ដល់ជូនពិសេសពីផ្នែកធនាគារកាណាឌីយ៉ា ធនាគារ CIMB និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភល លើកម្ចី និងគណីសន្សំសម្រាប់គូស្នេហ៍ថ្មីៗថែមទៀតផង​ ដើម្បីឲ្យគូស្នេហ៍ថ្មីបានរៀបចំគំរោងហិរញ្ញវត្ថុសម្រាប់មង្គលការបានល្អ ដើម្បីកុំឱ្យថ្ងៃល្អរបស់អ្នកក្លាយជាសំពាធហិរញ្ញវត្ថុនៅថ្ងៃក្រោយ។
ពិព័រណ៍អាពាហ៍ពិពាហ៍ប្រចាំឆ្នាំលើកទី៤
ពិព័រណ៍អាពាហ៍ពិពាហ៍ប្រចាំឆ្នាំលើកទី៤
ពិព័រណ៍អាពាហ៍ពិពាហ៍ប្រចាំឆ្នាំលើកទី៤
ពិព័រណ៍អាពាហ៍ពិពាហ៍ប្រចាំឆ្នាំលើកទី៤
ពិព័រណ៍អាពាហ៍ពិពាហ៍ប្រចាំឆ្នាំលើកទី៤
ចូលរួមដោយសេរីក្នុងពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៤ នៅថ្ងៃទី០៧ - ០៨ កញ្ញា ២០១៩ ចាប់ពីម៉ោង ១០ ព្រឹក ដល់ ៩ យប់ នៅផ្សារទំនើបអ៊ីអនសែនសុខស៊ីធី ដើម្បីទទួលបានភាពងាយស្រួលក្នុងការជ្រើសរើសអ្នកផ្គត់ផ្គង់ជាច្រើនប្រភេទ យល់ដឹងបន្ថែមពីការត្រៀមខ្លួន ដំណើរការនៃការរៀបចំអាពាហ៍ពិពាហ៍ឲ្យបានសមរម្យជាមួយនឹងខ្ទង់ចំណាយតិច ចំណេញពេលវេលា យល់ដឹងពីគុណភាព តម្លៃល្អៗ ការផ្តល់ជូនបន្ថែម និងសេវាបម្រើអតិថិជនរបស់ក្រុមហ៊ុនផ្គត់ផ្គង់នីមួយៗ ដើម្បីជ្រើសរើសសេវាកម្មសមស្របជាមួយគុណភាពល្អបំផុត។កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភដោយសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ និងក្រុមហ៊ុនគ្រឿងសង្ហារឹម Ashley រួមសហការឧបត្ថម្ភដោយសណ្ឋាគារហ៊ីម៉ាវ៉ារី ធនាគារកាណាឌីយ៉ា Jack Daniels និង Best Solution។ទំនាក់ទំនងមកកាន់ក្រុមការងារឥឡូវនេះតាមរយៈលេខ 012 230 140 / 010 911 776 ឬទំព័រហ្វេសប៊ុក ពិព័រណ៍អាពាហ៍ពិពាហ៍ ឬ Anussa Events