Lukaku ស៊ុត ១គ្រាប់ជួយឲ្យ Inter Milan ឡើងឈរកំពូលតារាងក្នុងសប្ដាហ៍បើកឆាក (មានវីដេអូ)

  • អង្គារ ២៧ សីហា, ២០១៩ ១១:០០
អ៊ីតាលី៖ ខ្សែប្រយុទ្ធ Romelu Lukaku រកបានគ្រាប់បាល់ ១គ្រាប់ឲ្យ Inter Milan ក្នុងការប្រកួតសប្ដាហ៍ទី១ ដែល Inter Milan យកឈ្នះ Leece ក្នុងលទ្ធផល ៤-0។
Lukaku និងមិត្តរួមក្រុម
ខ្សែប្រយុទ្ធដែល Inter Milan ទិញចូលក្នុងតម្លៃបំបែកកំណត់តា្រក្លិប ៨០លានផោន កាលពីដើមខែនេះ បានរកគ្រាប់បាល់ទី៣ ក្នុងការប្រកួតនៅនាទី ៦០។ ខណៈ ៣គ្រាប់ទៀតរកបានដោយកីឡាករ Brozovic នៅនាទី ២១, Sensi នៅនាទី ២៤ និង Candreva នៅនាទី ៨៤។ ជាមួយគ្នានេះអ្នកចាត់ការទូទៅរបស់ Inter Milan លោក Antonio Conte ក៏បានគត់សម្គាល់ថា Lukaku អាចនឹងជាកីឡាករសំខាន់មួយរូបរបស់ក្រុមខ្លួនសម្រាប់រដូវកាលថ្មីផងដែរ៕ សូមទស្សនាវីដេអូ Highlight រវាង Inter Milan និង Leece នៅខាងក្រោម៖