កក្រើកខេត្តបាត់ដំបង!! សុខ ធី ផ្ដួលកីឡាករថៃ ឲ្យសន្លប់នៅសង្វៀនឯកភ្នំ (មានវីដេអូ)

  • អង្គារ ២៧ សីហា, ២០១៩ ១១:០១
បាត់ដំបង៖ ការប្រកួតប្រដាល់គុនខ្មែរ នៅសង្វៀនឯកភ្នំខេត្តបាត់ដំបង កាលពីថ្ងៃអាទិត្យកន្លងទៅ កូនសិស្សរបស់លោកគ្រូ សាន់ សៅយ៉ាន់ កីឡាករ សុខ ធី បានប្រកួតឈ្នះកីឡករថៃ ឡាក់គី ផាណាផន ដោយផ្ដួលកីឡាករថៃឲ្យបោះបង់ការប្រកួតក្នុងទឹកទី៣។
កីឡាករ សុខ ធី និងកីឡាករថៃឡាក់គី ផាណាផន (រូបភាព: Ek Phnom Arena)
ការប្រកួតធ្វើឡើងក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម និងមានតែ ៣ទឹកប៉ុណ្ណោះ។ ចាប់ផ្ដើមទឹកទី១ភ្លាម សុខ ធី បានព្យាយាមប្រើជើងទាត់ និងធាក់ទៅលើកីឡាករថៃ ខណៈថៃបានសងមកវិញដោយការវាយដៃ។ ចូលដល់ទឹកទី២ សុខ ធី ដែលជាកីឡាករគេស្គាល់ថាជាអ្នកវាយក្បាច់នោះ បានប្រើយុទ្ធសាស្រ្តដើរចូល និងវាយតាមក្បាច់ដោយមិនកញ្រ្ឆោលនោះទេ ដោយទាត់ជើងក្រោម និងវាយពោះទឹករបស់កីឡាករថៃ។ យ៉ាងណាចូលមកដល់ទឹកទី៣ កីឡាករថៃមិនអាចទប់នឹង សុខ ធី បានោះទេ ដោយនៅពាក់កណ្ដាលទឹកត្រូវ សុខ ធី វាយចូលធុងទឹកឲ្យលោកអាជ្ញាកណ្ដាលរាប់ដល់ ១០ ងើបមិនរួច៕ ចង់ឃើញថា សុខ ធី ធ្វើបានល្អយ៉ាងណានោះ សូមទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖