ណាហ្គាវើលដ៍ រៀបចំសិក្ខាសាលាបរិស្ថាន ដើម្បីអនាគតប្រកបដោយនិរន្តរភាព!

  • ព្រហស្បតិ៍ ២៩ សីហា, ២០១៩ ១១:០២
រាជធានីភ្នំពេញ៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ក្នុងការលើកកម្ពស់ការយល់ដឹងដើម្បីបរិស្ថានកាន់តែស្រស់បំព្រង និងបៃតង “ណាហ្គាវើលដ៍បេះដូងសប្បុរស” ដែលជាក្រុមការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានរៀបចំសិក្ខាសាលាចំនួន៤វគ្គ ដោយសហការជាមួយអង្គការ Plastic Free Cambodia។ សិក្ខាកាមដែលចូលរួម គឺជាលោកគ្រូ-អ្នកគ្រូ មកពីអនុវិទ្យាល័យក្នុងរាជធានីភ្នំពេញ និងបុគ្គលិកណាហ្គាវើលដ៍ ខណៈសិក្ខាសាលាទាំងនេះមានគោលបំណងចែករំលែកអំពីការអនុវត្តល្អបំផុតក្នុងការកាត់បន្ថយកាកសំណល់ប្លាស្ទិក។ បន្ទាប់ពីសិក្ខាសាលា សិក្ខាកាមទាំងអស់នឹងក្លាយជាអ្នកអភិរក្សបរិស្ថានគំរូ ដែលពួកគេនឹងទៅផ្តល់ចំណេះដឹងបន្តទៅដល់សិស្សានុសិស្ស និងសហគមន៍។
បុគ្គលិកណាហ្គាវើលដ៍
នាយកគ្រប់គ្រងណាហ្គាវើលដ៍លោក Pern Chen បានមានប្រសាសន៍ថា៖លោក Pern Chen បានបន្ថែមថា៖ស្ថាបនិកអង្គការ Plastic Free Cambodia អ្នកស្រី Sarah Rhodes បានមានប្រសាសន៍ថា៖
ស្ថាបនិកអង្គការ Plastic Free Cambodia
ណាហ្គាវើលដ៍បេះដូងសប្បុរស មានគំនិតផ្តួចផ្តើមជាច្រើនទៀតពាក់ព័ន្ធនឹងបរិស្ថានរួមមាន ការដាំកូនឈើជាង ៣.៣០០ ដើមនៅតាមសាលារៀនទូទាំងប្រទេសកម្ពុជា ការដើរប្រមូលសំរាមនៅក្នុងទីក្រុងយ៉ាងទៀងទាត់ ការគាំទ្រដល់ទិវាមួយម៉ោងសម្រាប់ភពផែនដី ការលើកកម្ពស់យុទ្ធសាស្ត្រ ៣R (កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃឡើងវិញ) និងយុទ្ធនាការបញ្ឈប់ការប្រើប្រាស់បំពង់បឺតប្លាស្ទិកទូទាំងក្រុមហ៊ុនណាហ្គាវើលដ៍៕
លោកគ្រូ-អ្នកគ្រូ បានក្លាយជាអ្នកអភិរក្សបរិស្ថានគំរូ