ចាប់ពីខែមករា ឆ្នាំ២០២០ទៅ រាល់បឋមសិក្សានៅម៉ាឡេស៊ីទាំងអស់ នឹងទទួលបានអាហារពេលព្រឹកដោយឥតគិតថ្លៃ

  • អង្គារ ២៧ សីហា, ២០១៩ ១៣:៥០
ម៉ាឡេស៊ី៖ ថ្មីៗនេះរដ្ឋាភិបាលបានប្រកាសថា រាល់បឋមសិក្សានៅម៉ាឡេស៊ីទាំងអស់ នឹងទទួលបានអាហារពេលព្រឹកដោយឥតគិតថ្លៃចាប់ពីខែមករា ​ឆ្នាំ២០២០ទៅ។យោងតាមរដ្ឋមន្រ្តីក្រសួងអប់រំ Dr. Maszlee Malik បានមានប្រសាសន៍ថា កិច្ចខឹងខំប្រឹងប្រែងនេះគឺដើម្បីធានារាល់សិស្សានុសិស្សទាំងអស់ឱ្យមានសុខភាពល្អ និងធ្វើឱ្យពួកគេសកម្មក្នុងការសិក្សា។
រូបតំណាងរដ្ឋមន្រ្តីក្រសួងអប់រំ Dr. Maszlee Malik
Dr. Maszlee Malik បានមានប្រសាសន៍ថា៖លើសពីនេះទៅទៀត Dr. Maszlee Malik បានរៀបរាប់ទៀតថា ការផ្តល់អាហារពេលព្រឹកដោយឥតគិតថ្លៃនេះនឹងមានមុខម្ហូបខុសៗគ្នាដើម្បីធានានូវគុណភាព​ សុវត្ថិភាព​ សុខភាពដល់ក្មេងៗដើម្បីជំរុញឱ្យពួកគេមានអារម្មណ៍សិក្សាបានល្អ៕