ស្អាតៗសឹងអី តែតារាស្រីទាំងនេះ ត្រូវអ្នកគាំទ្រនិយាយថា មុខចាស់ជាងអាយុ!

ថៃ៖ ទោះបីជាមានឈ្មោះជាតារាល្បី មានអ្នកគាំទ្រច្រើនយ៉ាងណាក៏ដោយ​ ក៏ពួកគេនៅតែជៀសមិនផុតពីការរិះគន់ និងមានចំណុចណាមួយដែលទាស់ចិត្តអ្នកគាំទ្រជានិច្ច។ ជាក់ស្តែង ដោយយោងតាមប្រភពព័ត៌មានដ៏ល្បីឈ្មោះមួយរបស់ប្រទេសថៃ ដែលមានឈ្មោះថា «TVPool» បានលើកឡើងថា មានតារាសម្តែងស្រីស្រស់ស្អាតប៉ុន្មានរូប ត្រូវបានអ្នកគាំទ្ររិះគន់ថា ពួកគេមុខចាស់ជាងអាយុ។ ចង់ដឹងថាតារាទាំងនោះមានអ្នកណាខ្លះ តោះ!ទៅទស្សនាទាំងអស់គ្នា៖១. Namtan Tipnaree Namtanកំពុងតែទទួលបានសន្ទុះការគាំទ្រខ្លាំងនាពេលបច្ចុប្បន្ន ដោយនាងមានឱកាសដើរតួនៅក្នុងរឿងល្បីៗ បែបស្នេហាយុវវ័យជាច្រើន។ ទៀតសោតក្រៅពីការសម្តែង អ្នកគាំទ្រមានចាប់អារម្មណ៍ឃើញថាឆ្នាំនេះNamtan​ទើបតែអាយុ២៣ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែរូបសម្រស់របស់នាងសាកសមនឹងមនុស្សដែលមានវ័យច្រើនជាងនេះ។
Namtan Tipnaree
២. Marina Balenciaga Marina ជាប្អូនស្រីបង្កើតរបស់តារាសម្តែងស្រី Margie។ ជាក់ស្តែងនាងជាតារាចំណូលថ្មី ដែលកំពុងចាប់អារម្មណ៍ទៅលើទេពកោសល្យនៃការសម្តែង បូករួមជាមួយសម្រស់ និងរូបរាងដ៏ស្រឡូនស្អាតរបស់នាង។ ប៉ុន្តែជាមួយគ្នានេះបែរជាមានមតិជាច្រើននិយាយថា Marina មុខចាស់ជាងអាយុ ព្រោះនាងទើបតែអាយុ២៣ឆ្នាំប៉ុណ្ណោះ ហើយនាងចូលចិត្តលេងស្ទាយ៍តែងខ្លួនបែបចំំណាស់ៗ។
Marina Balenciaga
៣. Mew Laknara Mew ក៏ជាតារាមួយរូបនៅក្នុង ចំណោមតារាស្រីដែលគេចាត់ទុកថាមានមុខចាស់ជាងអាយុផងដែរ។​​ជាមួយគ្នានេះសង្កេតឃើញថា តារាសម្តែងស្រីវ័យ២៤ឆ្នាំរូបនេះ ដូចជាឡើងសាច់ជាងមុន ប្លែកខ្លាំងតែម្តង។
Mew Laknara
៤. Chippy Sirin តារាស្រីសម្បុរស្រអែមរូបនេះ ក៏បានត្រូវបានគេចាត់ទុកថា អាយុក្មេងតែមុខចាស់ដូចគ្នា ហើយម្យ៉ាងវិញទៀត ឆ្នាំនេះChippyមានអាយុទើបតែ២៦ឆ្នាំប៉ុណ្ណោះ។
Chippy Sirin
៥. Punpun Sutatta តារាសម្តែងស្រីវ័យ២២ឆ្នាំសាច់សខ្ចីរូបនេះ ត្រូវបានអ្នកគាំទ្រជាច្រើនមិនពេញចិត្តនឹងការតុបតែងខ្លួនរបស់នាង ព្រោះពីមុនPunpunលេងខ្លួនបែបCute Cuteសមតាមវ័យ ប៉ុន្តែពេលនេះនាងផ្លាស់ប្តូរស្ទាយ៍តែងខ្លួន៣៦០ដឺក្រ ទៅជាមនុស្សស៊ិចស៊ី និងមើលទៅចាស់ជាងវ័យថែមទៀតផង។
Punpun Sutatta
៦. Mint Chalida គ្រប់គ្នាដែលធ្លាប់បានឃើញសម្រស់របស់ Mint នៅក្រៅផ្ទាល់ប្រាកដជានិយាយថា នាងមានសម្រស់ស្រស់ស្អាតខ្លាំង។ ហើយនាងមានអាយុ២៦ឆ្នាំប៉ុណ្ណោះ។ទោះបីជាស្អាតក៏ពិតមែន ប៉ុន្តែគ្រប់គ្នាតែងតែគិតថានាងមានអាយុលើស២៦ឆ្នាំជានិច្ច។
Mint Chalida
៧. Kimmy Kimberly ឆ្នាំនេះ Kimmy​ មានអាយុ២៧ឆ្នាំហើយ  ប៉ុន្តែដោយសារតែនាងជាកូនកាត់ទើបធ្វើឲ្យនាងមានមាឌដំបងជាងមនុស្សស្រីទូទៅ ហើយមើលទៅរាងចំណាស់ផងដែរ។
Kimmy Kimberly
៨. Mai Davikah សម្រាប់តារាស្រីរូបនេះ នាងក៏មានអាយុ២៧ឆ្នាំដូចKimmyដែរ ប៉ុន្តែMaiត្រូវបានគេនិយាយតៗគ្នាថា អាយុតិចតែមុខចាស់ អាចមកពីការតែខ្លួនរបស់នាងក៏អាចថាបាន។
Mai Davikah
៩. Matt Peranee ទោះបីឆ្នាំនេះMatt អាយុទើបតែ២៩ឆ្នាំប៉ុណ្ណោះ ប៉ុន្តែអ្នកគាំទ្រជាច្រើនបានគិតថានាងមានអាយុខ្ទង់៣០រហូតមក។ ជាក់ស្តែងមួយរយៈមុននាងមើលទៅកាន់តែចាស់ថែមទៀត ដោយសារតែនាងកាត់សក់ខ្លី។
Matt Peranee
១០. Violette Wautier តារាចម្រៀង និងតារាសម្តែងស្រីកូនកាត់រូបនេះ ទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងវិស័យសិល្បៈ​។​ ម្យ៉ាងវិញទៀតនាងក៏ត្រូវបានគេចាត់ទុកថា ជាតារាស្រីដែលមានមុខចាស់ជាងអាយុផងដែរ ទាំងដែលឆ្នាំនេះនាងមានអាយុទើបតែ២៥ឆ្នាំប៉ុណ្ណោះ។
Violette Wautier