កៀកដល់ថ្ងៃសម្រាល ស្រីៗហាមធ្វើរឿង ៤ យ៉ាងនេះ!

ជិត​ដល់​ថ្ងៃ​សម្រាល​ហើយ តើ​ម៉ាក់ៗ​រំភើប​ទេ ហើយ​បាន​ត្រៀម​ខ្លួន​រួច​រាល់ឬ​នៅ? ដើម្បី​ត្រៀម​លក្ខណៈ​ក្នុង​ការ​សម្រាល​កូន​បា​នល្អ ម៉ាក់ៗ​ចាំបាច់​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​មួយ​ចំនួន​ខាង​ក្រោម​នេះ។១- កុំ​ធ្វើការ​ដោយ​គ្មាន​ពេល​សម្រាកតាម​ក្បួន​ពេទ្យ គេ​ឲ្យ​ស្រីៗ​ដែល​ត្រៀម​សម្រាល​កូន សម្រាក​ពី​ការងារ ១ខែ ឬ​កន្លះ​ខែ​មុន ដើម្បី​ត្រៀម​ថាមពល​ទុក​ពេល​សម្រាល​កូន។ ទោះ​សម្រាក​ពី​ការងារ​ក្តី តែ​មិន​មាន​ន័យ​ថា ម៉ាក់ៗ​អត់​ធ្វើ​អី​​សោះ​នោះ ត្រូវ​ព្យាយាម​ធ្វើ​ការងារ​ស្រាលៗ កុំ​ស្ពឹក​​ស្រពន់​​ឲ្យ​សោះ។២- កុំ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយចាស់ៗ​ពី​ដើម ហាម​ដាច់​ខាត​រឿង​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ពេល​ពពោះ ព្រោះ​នាំ​ឲ្យ​អស់​កម្លាំង​ទាំង​ម្តាយ​ទាំង​កូន ហើយ​បើ​ឈឺ​ពោះ​ចំ​ពេល​កំពុង​ធ្វើ​ដំណើរ​ទៀត វីវរ​ធំ​ហើយ​មិន​ដឹង​ទៅ​រក​ពេទ្យ​នៅ​ឯណា​ទេ ឯ​សម្ភារៈ​ក៏​គ្មាន​តាម​ខ្លួន​ទៀត។៣- កុំ​បារម្ភ​ខ្លាំង​ពេកជិត​ដល់​ពេល​សម្រាល​កូន ម៉ាក់ៗ​បារម្ភ​គ្រប់​រឿង ដូច​ជា​បារម្ភ​ខ្លាច​ទៅ​ពេទ្យ​មិន​ទាន់ បារម្ភ​ខ្លាច​ឈឺ​ពោះ​ខ្លាំង​ទ្រាំ​មិន​បាន បារម្ភ​ខ្លាច​ពិបាក​កើត​កូន​ជា​ដើម។ ទោះ​យ៉ាង​ណា​ក៏​ដោយ យើង​មិន​ត្រូវ​បារម្ភ​ពេក​ទេ នាំ​ឲ្យ​ស្ត្រេស​លើស​ដើម កាន់​តែ​ពិបាក​ខ្លាំង​ពេល​ដល់​ថ្ងៃ​សម្រាល។៤- កុំ​បំប៉ន​អាហារ​ពេកខ្វះ​តែ ២-៣ អាទិត្យ​ទៀត​ដល់​ថ្ងៃ​សម្រាល បើ​កូន​គ្រប់​គីឡូ​ហើយ ម៉ាក់ៗ​មិន​អាច​ប៉ូវ​អាហារ​គ្រប់​មុខ និងច្រើនៗ​ ដូច​មុន​នោះ​ទេ គឺ​អាច​ឡើង​គីឡូ​​លឿន ឯ​កូន​ក្នុង​ពោះ​ក៏​ថ្លោស​ខ្លាំង​ទៅ​តាម​នោះ​ដែរ។ កាលណា​កូន​ថ្លោស​ខ្លាំងពេក ចំណែក​ម៉ាក់ៗ​មាន​អាង​ត្រគាក​តូច​ទៀត នាំ​ឲ្យ​ពិបាក​សម្រាល​តាម​ធម្មជាតិ។ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet