តែប៉ុណ្ណឹង ក៏ស្អាតសម្រាប់ សុភ័ក្រ កុសុម៉ា ក្នុងដំណើរកម្សាន្តលើកនេះ!

កំពត៖ កាលពីថ្មីៗនេះ កញ្ញា សុភ័ក្រ កុសុម៉ា បានបង្ហោះរូបភាពជាច្រើន ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងទិដ្ឋភាពក្នុងដំណើរកម្សាន្តរបស់នាង និងក្រុមគ្រួសារទៅកាន់ខេត្ត កំពត។ ក្នុងនោះផងដែរ បើផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថាកញ្ញា សុភ័ក្រ កុសុម៉ា បានរួមដំណើរជាមួយនឹងសមាជិកគ្រួសារជាច្រើនរូប ថែមទាំងបានបង្ហាញពីទិដ្ឋភាពដំណើរកម្សាន្តរបស់ខ្លួន។ លើពីនេះទៅទៀតនោះគឺ អ្វីដែលធ្វើឲ្យប្រិយមិត្តមានការចាប់អារម្មណ៍ ជាងនេះទៅទៀតនោះគឺ តារាចម្រៀងស្រីដ៏មានប្រិយភាពខ្លាំងរូបនេះ បានតុបតែងខ្លួន មើលទៅបែបសាមញ្ញៗជាមួយនឹងរ៉ូបវែង ពិតជាស្រស់ស្អាតតែម្ដង ដោយមិនបាច់ធ្វើខ្លួនស៊ិចស៊ី ស៊ីអារម្មណ៍ច្រើនពេកនោះទេ៕ តោះដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា និងលោកប៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា ពេលដំណើរកម្សាន្ត
សុភ័ក្រ កុសុម៉ា ពេលដំណើរកម្សាន្តជាមួយគ្រួសារ
សុភ័ក្រ កុសុម៉ា ពេលដំណើរកម្សាន្ត