ម្តាយស្អាតប៉ុណ្ណឹង រឿងអីកូនកើតមកមិនស្អាត! កូនស្រី ស្រីលាភ ទើបកើតប៉ុន្មានខែ មានមុខមាត់គួរឲ្យក្នាញ់

អាមេរិក៖ បច្ចុប្បន្ននេះឃើញថា តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព រូបសម្រស់ស្រស់ស្អាតអ្នកនាង រ៉ូ ចាន់ដារ៉ា ហៅស្រីលាភ បានបញ្ឃប់ពីសិល្បៈមួយរយៈ ក្រោយបានរៀបការសាងសុភមង្គល រហូតទទួលបានចំណងដៃកូនស្រីដ៏គួរឲ្យស្រលាញ់នៅក្រៅប្រទេស។យ៉ាងណាមិញ ក្រោយសម្រាលកូនជាង៣ខែមកនេះ ឃើញថាតារាស្រីរូបនេះ នៅតែមានសម្រស់ស្រស់ស្អាត ទាក់ទាញដដែល មិនត្រឹមតែប៉ុណ្ណោះ បើងាកមកមើលមុខមាត់របស់កូននាងនៅពេលនេះវិញ ឃើញថាកូនស្រីនាង កាន់តែធំឡើង ប្លែកគួរឲ្យស្រលាញ់តែម្តង។តាមរយៈរូបភាពជាច្រើនដែលនាងបានបង្ហោះ បង្ហាញពីមុខមាត់កូននាងឃើញថា កូនស្រីតូចរូបនេះស្អាតកាន់តែរកម្តាយ ឪពុកតាំងតែពីក្មេង ចំណែក​ឯការតែងខ្លួនវិញ ក៏មើលទៅស្រស់ស្អាតមិនណយ ក្រោមស្នាដៃអ្នកម្តាយសម័យថ្មីរូបនេះតុបតែង។ទន្ទឹមនឹងនេះដែរ បណា្តអ្នកគាំទ្រជាច្រើន ក៏បានសរសើរដល់នាង ដែលបានបង្កើតបាននូវកូនស្រីដែលស្រស់ស្អាតបែបនេះ ជាពិសេសមានមុខមាត់គួរឲ្យក្នាញ់ ទោះទើបកើតបាន៣ខែជាងយ៉ាងណាក្តី៕សូមទស្សនារូបភាពខាងក្រោមនេះ៖
ស្រីលាភ និងស្វាមី
ស្រីលាភ
ស្រីលាភ
ស្រីលាភ និងគ្រួសារ
កូនស្រី ទើបនឹងកើតរបស់ស្រីលាភ
កូនស្រី ទើបនឹងកើតរបស់ស្រីលាភ
កូនស្រី ទើបនឹងកើតរបស់ស្រីលាភ
កូនស្រី ទើបនឹងកើតរបស់ស្រីលាភ
កូនស្រី ទើបនឹងកើតរបស់ស្រីលាភ
កូនស្រី ទើបនឹងកើតរបស់ស្រីលាភ
កូនស្រី ទើបនឹងកើតរបស់ស្រីលាភ
កូនស្រី ទើបនឹងកើតរបស់ស្រីលាភ
កូនស្រី ទើបនឹងកើតរបស់ស្រីលាភ
កូនស្រី ទើបនឹងកើតរបស់ស្រីលាភ
ស្រីលាភ និងកូនស្រី