ពេជ្រ សោភា យកពេលលំហែខួរក្បាល ដល់កូរ៉េ ឆ្លៀតបង្អួតសម្រស់នៅទីនោះភ្លែត!

កូរ៉េខាងត្បូង៖ តារាចម្រៀង​ស្រីជួរមុខ ពេជ្រ សោភា ដែលត្រូវបានមហាជន ជាច្រើនបានទទួលស្គាល់ថា ជាតារាស្រី ដែលមានសម្រស់នៅខ្ញង់ ទោះជាមានវ័យក្បែរ៤០ក៏ដោយ ថែមទាំងទទួលបានគាំទ្រយ៉ាងខ្លាំងក្លា​ តាមរយៈបទចម្រៀងថ្មីៗ របស់នាង។មួយរយៈចុងក្រោយនេះ ពេជ្រ សោភា ហាក់ដូចជាមានភាពមមាញឹក សឹងតែដកឃ្លាមិនចង់រួច មិនថា អាជីពសិល្បៈ ឬក៏មុខរបររកស៊ី ទទួលបានភាពជោគជ័យក្រៃលែង។យ៉ាងណាមិញ ក៏តារាស្រីក្មេង ជាងវ័យរូបនេះ មិនភ្លេចឆ្លៀតពេលវេលា មានដំណើរកម្សាន្តផ្ទាល់ខ្លួន សម្រាប់សម្រាកលំហែកាយនោះទេ។ ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ ពេជ្រ សោភា បានបង្ហោះរូបភាពជាច្រើនសន្លឹក នៅឯប្រទេសកូរ៉េខាងត្បូងឯណោះ។ អ្វីដែលពិសេស​ ហេតុតែ សោភា និយមស្ទាយ៍សាមញ្ញៗ ទោះជាទៅលេងដល់ ប្រទេសកូរ៉េ ​ក៏នាងបានតុបតែងខ្លួនក្នុង សម្លៀកបំពាក់ធម្មតា មិនខុសពីរាល់ដងប៉ុន្មាននោះទេ តែមានស្ទាយ៍ថតរូបបែបឃ្យូតៗ អមជាមួយទេសភាពដ៏ស្រស់ថ្លា នៅប្រទេសនោះទៀតនោះ ធ្វើឲ្យរូបថតប៉ុន្មានសន្លឹកនូវតែមើលទៅលេចធ្លោ ថែមទាំងបានឆាបយក បេះដូងហ្វេនៗ បានមិនតិចនោះទេ៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា នៅក្រៅប្រទេស ក្នុងស្ទាយ៍យ៉ាងសាមញ្ញ
ពេជ្រ សោភា នៅក្រៅប្រទេស ក្នុងស្ទាយ៍យ៉ាងសាមញ្ញ
ពេជ្រ សោភា នៅក្រៅប្រទេស ក្នុងស្ទាយ៍យ៉ាងសាមញ្ញ
ពេជ្រ សោភា នៅក្រៅប្រទេស ក្នុងស្ទាយ៍យ៉ាងសាមញ្ញ