ចិត្តល្អណាស់! កំពុងមានបញ្ហាលែងលះគ្នាយ៉ាងណា ក៏ គីម ចាន់ឌី នៅតែធ្វើរឿងល្អមួយនៅក្នុងសង្គម

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី២៧ព្រឹកមិញនេះ នាង Goo Hye Sun បានបង្ហោះរូបភាពមួយនៅក្នុងគណនី IG ជាមួយឆ្កែរបស់ខ្លួន ហើយនិងរូបឆ្កែនោះនៅក្នុងការតាំងពិព័រណ៍ដើម្បីបរិច្ចាគថវិកាក្នុងការងារសប្បុរសធម៌។ក្នុងនោះដែរ ក្នុងរូបភាពរបស់នាង Goo Hye Sun ទើបបង្ហោះនោះបានភ្ជាប់ជាមួយ Caption មួយឃ្លាថាមិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ថែមទាំងបាននិយាយពីភាពជោគជ័យរបស់នាងក្នុងការប្រមូលថវិកាតាំងពិព័រណ៍ដែលខ្លួនទទួលបានរហូតដល់ ១៦៤៩ ដុល្លារ ហើយថវិកានេះគឺនាងបានបរិច្ចាគទៅកាន់អង្គការសត្វចិញ្ចឹម ដើម្បីទ្រទ្រង់ដល់ការងាររបស់ពួកគេថែមទៀតផង។ទោះជាយ៉ាងណាក្តី បើទោះជាពេលនេះនាង Goo Hye Sun កំពុងតែមានបញ្ហាគ្រួសារក៏ពិតមែន ក៏ប៉ុន្តែនាងនៅតែតាំងចិត្តធ្វើរឿងល្អៗសម្រាប់សង្គម។ ម៉្យាងវិញទៀត បើនិយាយអំពីបង្ហាញលែងលះរបស់នាងជាមួយលោក Ahn Jae Hyun វិញ នៅពេលនេះមានប្រភពផ្លូវការមួយបានបង្ហាញថា មិនទាន់ដាច់ស្រេចគ្នានៅឡើយនោះទេ៕តើប្រិយមិត្តយល់យ៉ាងណាដែរ?
Goo Hye Sun
Goo Hye Sun
រូបGoo Hye Sun ទើបង្ហោះ
រូប Goo Hye Sun ទើបង្ហោះ