មិនមែនជោគជ័យតែរឿងរកស៊ីទេ អ្នកគ្រប់គ្រង BigHit ពេលនេះ សម្រេចបំណងរឿងសម្រកទម្ងន់ផងដែរ

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ នាយកប្រតិបត្តិផលិតកម្ម BigHit គឺលោក Bang Si Hyuk ស្រាប់តែក្លាយជាចំណុចចាប់អារម្មណ៍ថ្មី សម្រាប់បណ្ដាហ្វេនៗជាច្រើន បន្ទាប់ពីរូបលោកបានបង្ហាញរូបរាងថ្មី តាមរយៈរូបភាពមួយសន្លឹក ជាមួយនឹងក្រុមការងារ UNICEF។គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ ២០១៩ លោកបានបង្ហាញខ្លួន នៅចំពោះមុខសាធារណជនម្ដងរួចមកហើយ ក្នុងនាមជាវាគ្មិន នៅឯសាកលវិទ្យាល័យជាតិសេអ៊ូល។ នៅក្នុងអំឡុងពេលនោះ ក្រុមអ្នកគាំទ្របានអះអាងថាលោក Bang Si Hyuk បានសម្រេចបំណងនៃការសម្រកទម្ងន់របស់លោក បានមួយចំនួនហើយ ប៉ុន្តែបើប្រៀបនឹងបច្ចុប្បន្ននេះ គឺមានភាពខុសប្លែកគ្នាយ៉ាងខ្លាំង ដោយសារតែពេលនេះ Bang Si Hyuk សម្រេចគោលបំណងរបស់លោកទាំងស្រុងហើយ ពោលគឺរូបរាងរបស់លោកពេលនេះ មិនធាត់ខ្លាំងដូចជាកាលពីមុនឡើយ។ប៉ុន្តែក្នុងពេលជាមួយគ្នានេះដែរ លោកត្រូវបានសាធារណៈជនលើកឡើងថា បន្ទាប់ពីសម្រករាងរួច មុខមាត់របស់លោក មើលទៅចាស់ជាងមុខខ្លាំង។ យ៉ាងណាមិញ ក្រុមអ្នកគាំទ្របានឆ្លើយតបទៅវិញភ្លាមៗថា វាមិនសំខាន់នោះទេថា មុខមាត់របស់លោកចាស់ជាងមុន ឬក៏ក្មេងជាងមុន សំខាន់សុំឲ្យតែលោកមានសុខភាពល្អទៅបានហើយ ដូចជា RM មេក្រុម BTS ធ្លាប់បានលើកឡើង កាលពីមុខយ៉ាងដូច្នេះដែរ។ អ្វីដែលសំខាន់នោះគឺ រូបរាងកាយថ្មីរបស់លោក ធ្វើឲ្យលោកបានសុខភាពល្អជាងមុន មិនពិបាកដើរ មិនមានបញ្ហាសន្លាក់ មិនលើសជាតិខ្លាញ់ជាដើម៕ទស្សនារូបភាពខាងក្រោម ៖
រូបភាព Bang Si Hyuk
រូបភាព Bang Si Hyuk
រូបភាព Bang Si Hyuk
រូបភាព Bang Si Hyuk
រូបភាព Bang Si Hyuk