រូបប៉ុន្មានសន្លឹកនេះ Irene និង Wendy ដូចមនុស្សតែមួយ មើលសឹងច្រឡំ!

កូរ៉េខាងត្បូង៖  តាមពិតទៅនៅលើលោកនេះមានមនុស្ស ដែលមានមុខមាត់ដូចគ្នាច្រើនណាស់។ ហើយនៅក្នុងនោះមនុស្សមួយចំនួនមានមុខមាត់ស្រដៀងគ្នាបេះដាក់ ស្ទើរតែដូចកូនភ្លោះ ទាំងដែលពួកគេមិនបានជាប់សាច់ឈាមនឹងគ្នាផងក៏មាន។ ជាក់ស្តែងដូចសមាជិកពីររូបប្រចាំក្រុមចម្រៀងនារី Red Velvet គឺ Irene និង Wendy ជាដើម ពួកគេទាំងពីរមានមុខមាត់ស្រដៀងគ្នាខ្លាំង សឹងតែមើលច្រឡំតែម្តង។ ជាពិសេសដោយពួកគេមានទាំងពីរទម្រង់មុខបែបពងក្រពើ និងមានសម្បុរដូចគ្នាទៀត ធ្វើឲ្យកាន់តែដូចគ្នាខ្លាំង។ទៀតសោតកាលពេលថ្មីៗនេះ អ្នកគាំទ្របានយករូបមួយចំនួនរបស់ពួកគេពីរ មកប្រៀបធៀបគ្នា ដែលបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថាពួកគេ ពិតជាស្រដៀងគ្នាដូចមនុស្សតែមួយពិតមែន។ លើសពីនេះទៅទៀត មិនត្រឹមតែមានមុខមាត់ដូចគ្នាតែម្យ៉ាងនោះទេ ប៉ុន្តែអ្នកគាំទ្រសង្កេតឃើញថា សូម្បីតែសម្លេងសើចក៏ពួកគេដូចគ្នាដែរ៕ចង់ដឹងថាពួកគេស្រដៀងគ្នាដល់កម្រិតណា ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖
Irene
Wendy
Irene និង Wendy
Irene និង Wendy
រូបដែលអ្នកគាំទ្រគិតថា ពួកគេដូចមនុស្សតែមួយ
រូបដែលអ្នកគាំទ្រគិតថា ពួកគេដូចមនុស្សតែមួយ
រូបដែលអ្នកគាំទ្រគិតថា ពួកគេដូចមនុស្សតែមួយ