គ្រប់យ៉ាងត្រូវទម្លាយ ការពិត មុនពេលមកស្រលាញ់ស្រីដូចគ្នា Noon Daran ក៏មានស្វាមី និងកូនពីររួចហើយ

ថៃ៖ កាលពីថ្មីៗនេះ ដំណឹងនៃទំនាក់ទំនងស្នេហាភេទដូចគ្នា របស់តារាស្រីវ័យ៥០ឆ្នាំ អ្នកនាង Noon Daran បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង ព្រោះមិនធ្លាប់ដឹងពីមុនសោះថា នាងជាស្រី ដែលស្រលាញ់មនុស្សស្រីដូចគ្នាយ៉ាងដូច្នេះ។ដោយឡែក កាលពីថ្ងៃម្សិលមិញ តារាសម្ដែងស្រីជើងចាស់ អ្នកស្រី Noon Daran ក៏ស្រាប់តែបង្ហើបអាថ៌កំបាំងដ៏សំខាន់មួយទៀត ដែលលាក់មកជាច្រើនឆ្នាំ គឺការពិត​នាងធ្លាប់មាន និងបានសាងជីវិតគ្រួសារ នឹងអតីតស្វាមីមករយៈពេលជាង២០ឆ្នាំទៅហើយ ដោយក្នុងនោះក៏មានកូនប្រុស១នាក់ និងស្រី ១នាក់ផងដែរ ដោយបច្ចុប្បន្ននេះ ក៏កំពុងតែរស់នៅក្រោមការមើលថែរបស់តារាស្រីរូបនេះផ្ទាល់ផងដែរ។យ៉ាងណាមិញ ក៏មានមហាជនមួយចំនួនបានដាក់ការសង្ស័យទៅលើ អ្នកស្រី Noon Daran ថា ការជ្រើសរើសមកស្រលាញ់មនុស្សស្រីដូចគ្នានេះវិញ អាចបណ្ដាលមកពីរងវិបត្តិ និងការខកចិត្តនឹងអតីតស្វាមីខ្លាំងពេក ទើប​សម្រេចមកទាក់ទងជាមួយនឹងមនុស្សស្រីដូចគ្នា ព្រោះតែគិតថាមនុស្សស្រីដូចគ្នា អាចនឹងចេះយល់ពីគ្នាគ្រប់រឿង៕ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖
Noon Daran
Noon Daran និងគូស្នេហ៍
Noon Daran និងកូនប្រុសច្បង
Noon Daran និងកូនទាំងពីរ
Noon Daran និងកូនទាំងពីរ
គ្រួសារថ្មី Noon Daran
Noon Daran គូស្នេហ៍ និងមិត្តភក្តិ