ច្រណែនដល់ហើយ មិត្តភក្តិ១គូនេះ ឡើងសម្តែង បទ«Señorita» យ៉ាងស្វីតស៊ីអារម្មណ៍កក្រើកឆាក​VMAs ២០១៩ ! (មានវីដេអូ)

អាមេរិក៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ កម្មវិធីប្រគល់ពានរង្វាន់ធំប្រចាំឆ្នាំលំដាប់ពិភពលោក « The 2019 MTV Video Music Awards » ដែលហៅកាត់ថា «VMAs» ប្រចាំឆ្នាំ២០១៩ បានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម នៅឯមជ្ឍមណ្ឌល New Jersey’s Prudential Center ដោយមានការចូលរួមសុទ្ធសឹងតែវត្តមាន កំពូលតារាល្បីៗលំដាប់ពិភពលោកជាច្រើនដួងដោយមានដូចជា តារាចម្រៀងស្រី Taylor Swift  Cardi B Shawn Mandes Camila Cabello Miley Cyrus Jonas Brothers Halsey និងតារាចម្រៀងល្បីៗជាច្រើនដួងផ្សេងទៀតផងដែរ។ដោយឡែក អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គេសង្កេតឃើញថា តារាចម្រៀងប្រុសស្រី Shawn Mendes និង Camila Cabello ម្ចាស់បទ«Señorita»មួយគូនេះ ក៏បានបណ្តើរគ្នាយ៉ាងត្រសងឡើងទទួលពានរង្វាន់ចំនួន២គឺ «Best Collaboration» និង « Best Cinematography» នៅក្នុងកម្មវិធី VMAs។ មិនតែប៉ុណ្ណោះ នារាត្រីដ៏ពិសេសនេះផងដែរ អ្នកទាំងពីរ ថែមទាំងបានឡើងសម្តែង បទចម្រៀងដ៏សែនរ៉ូមែនទិកមួយបទនេះ នៅលើឆាកតន្រ្តីផ្សាយផ្ទាល់ជាមួយគ្នា យ៉ាងផ្អែមល្ហែមរញ្ជួយអារម្មណ៍ ដែលធ្វើឲ្យអ្នកទស្សនាស្ទើរតែលើសជាតិស្ករតែម្តងផងដែរ។យ៉ាងណាមិញ តារាចម្រៀងប្រុសស្រីមានទំនាក់ទំនងផ្អែមល្ហែមស្និទ្ធរមួត​លើសពីមិត្តភក្តិមួយគូនេះ បានអង្រួនឆាកតន្រ្តីនៃកម្មវិធីប្រគល់ពានរង្វាន់ VMAs ប្រចាំឆ្នាំ២០១៩ ឲ្យកក្រើក ជាមួយនឹងការសម្តែងនៅលើឆាកដ៏ស៊ីអារម្មណ៍មិនធ្លាប់មានពីមុនមក៕ចង់ដឹងថាស្វីតយ៉ាងណា ទស្សនាវីដេអូខាងក្រោម៖
Shawn MendesនិងCamila Cabello ​ឈ្នះពានរង្វាន់កម្មវិធី VMAs ២០១៩
Shawn Mendes និង Camila Cabello ​ឈ្នះពានរង្វាន់កម្មវិធី VMAs ២០១៩
Shawn Mendes និង Camila Cabello ​ឈ្នះពានរង្វាន់កម្មវិធី VMAs ២០១៩
Shawn Mendes និង Camila Cabello ​សម្តែងបទ «Señorita»

Shawn Mendes និង Camila Cabello