ទោះកំពុងពរពោះ ឱក សុគន្ធកញ្ញា នៅតែមានហាងឆេង មិនធម្មតា ក្នុងការងារសិល្បៈ!

ភ្នំពេញ៖ ក្រោយរៀបការរួចឃើញថាតារាចម្រៀងស្រី អ្នកនាងឱក សុគន្ធកញ្ញា កាន់តែមានសុភមង្គលខ្លាំងឡើង ស្របពេលដែលពេលនេះកំពុងតែត្រៀមក្លាយជាម្តាយគេ ពរពោះកូនឲ្យស្វាមីជាទីស្រលាញ់ ដែលបានខំមើលថែ និងផ្តល់ភាពកក់ក្តៅមកកាន់នាង។ខណៈពេលដែលកំពុងតែពរពោះកូនក្នុងផ្ទៃ កាន់តែធំឡើង សង្កេតថាតារាស្រីរូបនេះហាក់ដូចជាមិនស្ងាត់ជាមួយនឹងការងារសិល្បៈសោះ ដែលបច្ចុប្បន្នកាន់តែមានភាពមមាញឹកខ្លាំង និងកាន់តែមានហាងឆេងខ្លាំងឡើងគួរឲ្យកត់សម្គាល់ ថតស្ពតធំៗជាច្រើន។ជាក់ស្តែងកាលពីពេលថ្មីៗនេះដែរ តារាស្រីរូបនេះ បានធ្វើការតែងខ្លួនយ៉ាងស្រស់ស្អាត ថតម៉ូតយ៉ាងស្រស់ស្អាត ទាំងដែលកូនក្នុងផ្ទៃកាន់តែធំខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃជាមួយនឹងភាពរីករាយយ៉ាងខ្លាំង។ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនបានសរសើដល់នាង ដែលពិតជាស្ត្រីរឹងមាំ ទោះបីជាកំពុងតែមានផ្ទៃពោះ បែបណាក្តី នៅតែខំប្រឹងធ្វើការគ្មានពេលសម្រាកនោះទេ មើលទៅពិតជាពេញចិត្តតែម្តង៕សូមទស្សនារូបភាពខាងក្រោមនេះ៖
សុគន្ធកញ្ញា និងស្វាមី
សុគន្ធកញ្ញា
សុគន្ធកញ្ញា និងស្វាមី ខណៈកំពុងពរពោះ
សុគន្ធកញ្ញា ខណៈកំពុងពរពោះ
សុគន្ធកញ្ញា ក្នុងកម្មវិធី ខណៈកំពុងពរពោះ
សុគន្ធកញ្ញា ក្នុងកម្មវិធី ខណៈកំពុងពរពោះ
សុគន្ធកញ្ញា ថតម៉ូត
សុគន្ធកញ្ញា ថតម៉ូត
សុគន្ធកញ្ញា ថតម៉ូត
សុគន្ធកញ្ញា ថតម៉ូត