ស្រីតែងប្រុសមាន​ចរិតចោរ…​ដោះយក​គ្រឿង​​អលង្ការពីស្រីស្នេហ៍ខ្លួនឯ​ងអស់

  • អង្គារ ២៧ សីហា, ២០១៩ ១៥:០៤
ខេត្តកំពត ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៦ ​សីហា កម្លាំង​សមត្ថ​កិច្ច​នគរបាល​ខេត្តកំពត​បាន​ធ្វើការ​ឃាត់ខ្លួន​នារី​ស្លៀកពាក់​ជា​​ប្រុស ក្រោយបាន​លួងលោម​ស្រឡាញ់​ស្រី​ភេទ​ដូច​គ្នា ហើយដោះ​យក​គ្រឿងអលង្កា​អស់ ទីបំផុត​នៅ​គេច​រួច​ពី​សំណាញ់​ច្បាប់ ។ស្ត្រី​សង្ស័យខាងលើ ​ឈ្មោះ លី មិន​ហ៊ួ ​អាយុ​១៦​ឆ្នាំ ជា​កម្មករ​ឡ​នំ​បុ័ង នៅ​សូ​សូ ស្រុក​គី​រី​វង្ស ដែល​មាន​ទី តាំង​ស្ថិត​នៅ​ក្បែរ​រង្វង់​មូល​គួរ​ស្រូ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ខេត្តតាកែវ ។ ដោយឡែក នារី​​រង​គ្រោះ​ឈ្មោះ ថុ​ល ស្រី​អូន អាយុ​១៨​ឆ្នាំ ​ជា​កម្មករ​រោងចក្រ បិត​ត្រាង (​លី​អូ​) ។ ក្រោយ​កើតហេតុ ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​ត្នោតថា​ កាលពី​ថ្ងៃ​ទី​២៣​ សីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​៩ ​និង​៣០​នាទី មានឈ្មោះ លី មិន​ហ៊ួ បាន​តែងខ្លួន​ជា​ប្រុស មក​សុំ​ស្រឡាញ់​ខ្លួន ។ពេល​នោះ ​ខ្លួន​ក៏​ចាប់ចិត្ត​ស្រឡាញ់​គេ​ដែរ គឺ​ទាក់ទង​នៅ​ភូ​មិច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត ។ បើ​តាម​ពាក្យបណ្តឹង​នៅ​សមត្ត​កិច្ច​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ពួក​គេ​បាន​ស្រឡាញ់​គ្នា​ហើយ​ក៏​បបួល​គ្នា​​ដើរ​លេង ពេល​នោះ​ជនសង្ស័យ​ក៏​បាន​លួងលោម និង​ដោះ​យក​គ្រឿងអលង្កា​របស់​ជន​រង​គ្រោះ​ដូច​ជា​៖ ១-ខ្សែ​ក​ផ្លា​ក​ទី​ន តំលៃ១​លាន​រៀល, ២-ខ្សែ​ក ២​ខ្សែ ផ្លា​ក​ទី​ន ៦៤​ម៉ឺន​រៀល, ៣-ទូរស័ព្ទ​ធំ​ម៉ាក​oppo A7 បញ្ចាំ ១០​ម៉ឺន​រៀល, ៤-​ចិញ្ចៀនមាស​១​វង់ ទំងន់​មួយ​ជី ៧០​ម៉ឺន​រៀល, ៥-ចិញ្ចៀន​ផ្លា​ក​ទី​ន​១​វង្ស​ទំងន់​១​ជី ៣០​ម៉ឺន​រៀល, ៦-ខ្សែជើង​មួយ​ខ្សែ​ទំងន់ ៥​ជី តំលៃ ១​លាន​រៀល, ៧-​លុយផ្ទាល់ខ្លួន៨​ម៉ឺន​រៀល សរុប​ទឹកប្រាក់​ទាំងអស់​ចំនួន៤៨២ម៉ឺន​រៀល ។បន្ទាប់​ពី​ដោះ​យក​គ្រឿងអលង្កា​រហើយ ជនសង្ស័យ​បាន​គេចខ្លួន​បាត់ លុះដល់​ថ្ងៃ​ទី​២៦ ​សីហា ពោល​គឺ​រំលង​៣​ថ្ងៃ ជន​រង​គ្រោះ​បានឃើញ​ជនសង្ស័យ​នៅ​ចំណុច​ខាងលើ ក៏​ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ត​កិច្ច ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។