អីយ៉ាស!! នាយសង្ហាគុនខ្មែរ ឡៅ​ ចន្ទ្រា ប៉ះបេក្ខជន X Factor គង់ ចំរើន បង្ហើរសំនៀងមួយបទយ៉ាងពីរោះ (មានវីដេអូ)

  • អង្គារ ២៧ សីហា, ២០១៩ ១៥:១៧
កម្ពុជា៖ ប្រិយមិត្តប្រាកដជាស្គាល់ច្បាស់ជើងខ្លាំងគុនខ្មែរគីឡូ ៦៧គីឡូក្រាមមកពីក្លិបឆ័ត្រយោង ៩១១ កីឡាករ ឡៅ ចន្ទ្រា ដែលមានរហស្សនាមថា នាយសង្ហារគុនខ្មែរ តាមរយៈការប្រកួតលើសង្វៀន ជាពិសេសនោះគឺនៅពេលប្រកួតម្ដងៗអាវុធសម្ងាត់របស់កីឡាកររូបនេះកែងឆក់ ដែលតែងតែផ្ដួលដៃគូឲ្យសន្លប់ជារឿយៗ។
កីឡាករ ឡៅ ចន្រ្ទា (ឆ្វេង)
កាលពីម្សិលមិញនេះនៅលើ Page Facebook ផ្លូវការរបស់ ឡៅ ចន្ទ្រា បានបង្ហោះវីដេអូមួយដោយឃើញមានវត្តមានរបស់បេក្ខជនប្រឡងក្នុងកម្មវិធី X-Factor Cambodia ដែលទើបតែឆ្លងផុតវគ្គ Judge Houses ទៅវគ្គ Live Show  គង់ ចំរើន និងកីឡាករប្រដាល់គុនខ្មែរ ឡៅ ចន្ទ្រា ផ្ទាល់បកស្រាយបទចម្រៀង “បេះដូងអ្នកប្រដាល់” រួមគ្នាបានយ៉ាងពីរោះ បើទោះបីជា ឡៅ ចន្ទ្រា មិនមែនជាអ្នកចម្រៀងក្ដី។
គង់ ចំរើន
ឡៅ ចន្រ្ទា បកស្រាយចម្រៀងជាមួយ គង់ ចំរើន
វីដេអូបកស្រាយចម្រៀងរបស់ ឡៅ ចន្ទ្រា និង គង់ ចំរើន រួមគ្នានេះបានទទួលការពេញចិត្ត​ និងចែករំលែកជាច្រើនពីសំណាក់អ្នកគាំទ្ររបស់ពួកគាត់ទាំងពីរ។ ចង់ស្ដាប់ថាការបកស្រាយរបស់បទចម្រៀងរួមគ្នារវាង ឡៅ ចន្ទ្រា និង គង់ ចំរើន ពីរោះយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖