ការសហការគ្នាជាដៃគូរវាងក្រុមហ៊ុន ឌី អេច អិល និង អង្គការបង្រៀន ដើម្បីកម្ពុជាក្នុងការអភិវឌ្ឍន៏ជំនាញយុវជន និង រៀបចំពួកគេសំរាប់សង្គមការងារ

  • អង្គារ ២៧ សីហា, ២០១៩ ១៥:៤៦
ភ្នំពេញ៖ ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៩ ឌី អេច អិល អិចប្រេស កម្ពុជា , ឌី អេច អិល គ្លូបល ហ្វវើតឌីង កម្ពុជា និង ឌី អេច អិល សាប់ផ្លាយ ឆេន កម្ពុជា , បំណែងចែកទាំងអស់នៃ ខូអេដហ្សេ ផូ ស្ត ឌី អេច អិល គ្រុប (ឌី ភី ឌី អេច អិល គ្រុប) បានបើកដំណើរការភាពជាដៃគូជាមួយអង្គការបង្រៀនដើម្បីកម្ពុជាដែលជាដៃគូបណ្ដាញរបស់អង្គការបង្រៀនដើម្បីទាំងអស់គ្នានៅថ្ងៃនេះ។ គោលបំណងនៃការសហការនេះ គឺដើម្បីលើកកម្ពស់ភាពមានការងារធ្វើ ទៅកាន់យុវជនកម្ពុជាតាមរយៈការបង្ហាញឲ្យដឹងពីសង្គមការងារ និងផ្សារភ្ជាប់ទៅកាន់មគ្គុទេសក៏ និង អ្នកដឹកនាំជំនួញមកពី ឌី អេច អិល។ ទាំងនេះបានកត់សម្គាល់ជា ក្រុមដៃគូទី ១៩ របស់ ឌី ភី ឌី អេច អិល ជាមួយបណ្តាញអង្គការបង្រៀនដើម្បីទាំងអស់គ្នា ក្រោមក្របខ័ណ្ឌ យុទ្ធសាស្ត្រថ្មីមួយ និង ផ្តោតទៅលើការជួយជម្រុញភាពមានការងារធ្វើ និង បំនិនជីវិតនៃសិស្សជុំវិញ ពិភពលោក។
ក្រុមហ៊ុន DHL សហការគ្នាជាមួយនិង អង្គការបង្រៀនដើម្បីកម្ពុជា
លោក ស៊ីវ មុន្នីរ័ត្ន ជាស្ថាបនិក និង នាយកប្រតិបត្តិ នៃអង្គការបង្រៀនដើម្បីកម្ពុជា មានប្រសាសន៏ថា៖
ក្រុមហ៊ុន DHL សហការគ្នាជាមួយនិង អង្គការបង្រៀនដើម្បីកម្ពុជា
ភាពជាដៃគូនេះ នឹងមានបុគ្គលិកស្ម័គ្រចិត្តក្រុមហ៊ុន ឌី អេច អិល ដើម្បីជួយគាំទ្រហ្វេឡូច្រើនជាង៦០នាក់ នៃអង្គការបង្រៀនដើម្បីកម្ពុជា ដែលនឹងពង្រីកសក្តានុពលទៅកាន់សិស្សប្រមាណជិត ៩០០០ នាក់ នៅក្នុងសាលាច្រើនជាង ១៥ កន្លែងនៅប្រទេសកម្ពុជា នាចុងឆ្នាំ២០១៩ខាងមុខនេះ។ រាល់សកម្មភាពរបស់អ្នកស្ម័គ្រចិត្តនឹងធ្វើទៅឲ្យយុវជននៅការអប់រំកម្រិតមធ្យមសិក្សាដោយផ្តោតសំខាន់លើការបណ្តុះបណ្តាលជំនាញទន់ និង កម្មវិធីយល់ដឹងពីអាជីព។បើតាមសម្តីលោក ប្រាយ័ក ឈើត្រាកា អ្នកគ្រប់គ្រងប្រចាំប្រទេស នៃ ក្រុមហ៊ុន ឌី អេច អិល អិចប្រេស កម្ពុជា៖
ក្រុមហ៊ុន DHL សហការគ្នាជាមួយនិង អង្គការបង្រៀនដើម្បីកម្ពុជា
ក្រុមហ៊ុន DHL សហការគ្នាជាមួយនិង អង្គការបង្រៀនដើម្បីកម្ពុជា
លោក អាន់ឌ្រូ ហ្វហ្គេន អ្នកគ្រប់គ្រងប្រចាំប្រទេសនៃ ឌី អេច អិល សាប់ផ្លាយ ឆេន កម្ពុជាបានបន្តថា៖
ក្រុមហ៊ុន DHL សហការគ្នាជាមួយនិង អង្គការបង្រៀនដើម្បីកម្ពុជា
ក្រុមហ៊ុន DHL សហការគ្នាជាមួយនិង អង្គការបង្រៀនដើម្បីកម្ពុជា
អង្គការបង្រៀនដើម្បីកម្ពុជាកំពុងតែកសាងគ្រូបង្រៀន និង អ្នកដឹកនាំដែលមានប្រសិទ្ធភាពថ្មីមួយដែលធ្វើការងារឥតឈប់ឈរ ដើម្បីពង្រីកឱកាសនៃការអប់រំទៅកាន់សិស្សានុសិស្សរបស់ពួកគេទាំងអស់គ្នា។ អង្គការបង្រៀនដើម្បីកម្ពុជា ជ្រើសរើសយកនិស្សិតមហាវិទ្យាល័យ ពូកែៗ ដែលទើបបញ្ចប់ការសិក្សាថ្មីៗ និង ជ្រើសរើសយកអ្នកដែលមានជំនាញប្រកបវិជ្ជាជីវៈវ័យក្មេង ដែលមកពីជំនាញសិក្សាផ្សេងៗគ្នា និង ចំណង់ចំណូលចិត្តអាជីពផ្សេងៗគ្នាដើម្បីប្តេជ្ញាចិត្តក្នុងរយៈពេល២ឆ្នាំដំបូងតាមរយៈកម្មវិធីហ្វេឡូស៊ីប របស់អង្គការបង្រៀនដើម្បីកម្ពុជាដោយធ្វើជាគ្រូបង្រៀននៅតាមវិទ្យាល័យយដែលមានតម្រូវការគ្រូចាំបាច់ ហើយជួយផ្គត់ផ្គង់ អភិវឌ្ឍន៏ពួកគេដើម្បីឲ្យក្លាយជាអ្នកដឹកនាំពេញមួយជីវិតនិងសង្ឃឹមថាពួកគេអាច ក្លាយជាអ្នកតស៊ូមតិមួយដើម្បីជំរុញឲ្យមានសមភាពនៅក្នុងវិស័យអប់រំ។កម្មវិធីការសហការដោយមានទំនួលខុសត្រូវ «ការរស់នៅដោយមានទំនួលខុសត្រូវ» របស់ឌូអេដហ្សេ ផូស្ត ឌី អេច អិល គ្រុប មាន៣កម្មវិធីរួមបញ្ចូលគ្នាដោយផ្តោតទៅលើ ការការពារបរិស្ថាន (ហ្គោគ្រីន) ការគ្រប់គ្រងគ្រោះមហន្តរាយ(ហ្គោ ហែប) និង ភាពមានការងារធ្វើ (ហ្គោ ធិច)។ តាមរយៈកម្មវិធី ហ្គោធិច ខូអេដហ្សេ ផូស្កូ ឌី អេច អិល គ្រុប ផ្តល់ការគាំទ្រផ្គត់ផ្គង់ទៅអង្គការបង្រៀនដើម្បីទាំងអស់គ្នា ក៏ដូចជា បណ្តាញដៃគូទាំង ១៩ នៅអាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប អាមេរិចឡាទីន មជ្ឈិមបូព៌ា និងទ្វីបអាព្រិច៕