រឿងចាស់មិនទាន់ស្ងាត់ស្រួលបួលផង បែកធ្លាយរូបPatricia និង Note នៅជាមួយគ្នាទៀតហើយ!

ថៃ៖ ជឿជាក់ថាប្រិយមិត្តបានជ្រាបរួចមកហើយថា តារាសម្តែងស្រីកូនកាត់ថៃ- អង់គ្លេស Patricia Good បានសម្រេចចិត្តចែកផ្លូវគ្នា ជាមួយតារាសម្តែងប្រុសរូបសង្ហាលោក Peach Pachara ក្រោយពួកគេទាំងពីរទាក់ទងគ្នាបានជិត៣ឆ្នាំ។ ទៀតសោតបញ្ហាដែលនាំឲ្យពួកគេបែកគ្នា ត្រូវបានមហាជនសង្ស័យថា ដោយសារតែមានជនទី៣ចូលមកជ្រៀតជ្រែក។ ហើយជនទី៣នោះត្រូវគេសន្និដ្ឋានថា ជាលោកNote Visesកម្លោះហាយសូ ហើយក៏ត្រូវជាប្អូនថ្លៃតារាស្រី Chompoo Arayaផងដែរ។ ប៉ុន្តែPatricia បានចេញមកបកស្រាយថា ខ្លួនបានបែកគ្នាជាមួយPeachពិតមែន តែមិនមែនមកពីបញ្ហាជនទី៣នោះទេ ហើយនាងនិងលោកNote ត្រឹមតែជាអ្នកស្គាល់តែប៉ុណ្ណោះ គ្មានអ្វីលើសពីនេះឡើយ។ ដោយឡែកទោះបីជាPatricia ចេញមកបកស្រាយយ៉ាងណាក៏ដោយ ក៏អ្នកគាំទ្រនៅតែចាំឃ្លាំមើលសកម្មភាពរបស់ពួកគេទាំងពីរជានិច្ច។ ទន្ទឹមនឹងនេះផងដែរ ព័ត៌មានដ៏ក្តៅគគុកនេះមិនទាន់ស្ងាត់ស្រួលបួលផង ស្រាប់តែគណនីហ្វេសប៊ុកមួយ បានទម្លាយរូបភាពប៉ុន្មានសន្លឹក ខណៈពេលដែលមានវត្តមានរបស់ Patricia និងលោកNote បង្ហាញមុខព្រមគ្នាជាមួយក្រុមមិត្តភក្តិ។ ក្រោយពីឃើញបែបនេះភ្លាម មានអ្នកគាំទ្រជាច្រើនចូលទៅបញ្ចេញមតិយោបល់រៀងៗខ្លួន។ ដោយអ្នកខ្លះបាននិយាយថា៖ចំណែកឯអ្នកខ្លះទៀតនិយាយថា៖ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖ 
Patricia Good
Note Vises
Patricia និង Note
រូបដែលបែកធ្លាយ
រូបដែលបែកធ្លាយ
រូបដែលបែកធ្លាយ
រូបដែលបែកធ្លាយ