ក្រោយយកបាន Maguire! Man UTD ត្រៀមលុយធំទិញយកអ្នកនាំលេងមួយរូបទៀតពី Leicester

  • អង្គារ ២៧ សីហា, ២០១៩ ១៦:១៧
អង់គ្លេស៖ Manchester United ត្រូវបានគេរាយការណ៍មកថាកំពុងតែរៀបចំគម្រោងក្នុងការទិញយកអ្នកនាំលេងគឺកីឡាករ James Maddison ពី Leicester City ។  
កីឡាករJames Maddison
យោងតាមសារព័ត៌មាន The Mirror លោក Ole Gunnar Solskjaer ចង់នាំយកខ្សែបម្រើវ័យ ២២ឆ្នាំ Maddison ពីកីឡដ្ឋាន King Power មួយរូបទៀត បន្ទាប់ពីទើបតែចំណាយលុយ ៨០លានបំបែកកំណត់ត្រាតម្លៃខ្លួនខ្សែការពារថ្លៃជាងគេលើលោក ក្នុងការនាំយក Harry Maguire ពី Leicester City។ Maddison បានផ្លាស់ពី Norwich City មកចូលរួមជាមួយ Leicester City កាលពីរដូវក្ដៅរដូវកាលមុន ជាមួយតម្លៃខ្លួន ២០លានផោន។ រយៈពេល ១រដូវកាលជាមួយ​ Leicester អតីតខ្សែបម្រើយុវជន U21 អង់គ្លេសរូបនេះបានបង្ហាញទម្រង់លេងបានយ៉ាងល្អ និងក្លាយជាអ្នកនាំលេងមួយរូបនៅ Leicester។
កីឡាករ James Maddison
លើសពីនេះទៅទៀត Maddison ក៏ត្រូវបានគេកត់សម្គាល់ថាអាចនឹងមានឈ្មោះក្នុងបញ្ជីក្រុមធំជម្រើសជាតិតោកំណាចអង់គ្លេស ក្រោមការដឹកនាំរបស់លោក Gareth Southgate ដើម្បីប្រកួតជម្រុះពានរង្វាន់ European Championship៕
កីឡាករ James Maddison ក្នុងក្រុមអង់គ្លេស U21