លែងលះមិនទាន់ប៉ុន្មានផង ប្រទះឃើញ Song Joong Ki ជប់លៀងញុំាសុទ្ធតែBBQ ថតរូបជាមួយនារីប្លែកមុខទៀត!

កូរ៉េខាងត្បូង៖ នៅថ្ងៃនេះ រូបថតដ៏កម្ររបស់តារាសម្តែងប្រុស Song Joong Ki បង្ហាញខ្លួនជាលើកដំបូងក្រោយពេលលែងលះជាមួយនឹងកំពូលតារាសម្តែងស្រី Song Hye Kyo កំពុងតែក្លាយជាប្រធាមបទយ៉ាងក្តៅគគុក និងត្រូវបានចែកចាយពេញបណ្តាញទំនាក់ទំនងសង្គមចិន និងកូរ៉េ។គួរឲ្យដឹងថា រូបថតទាំងនេះត្រូវបានគេប្រទះឃើញ Song Joong Ki បានធ្វើពិធីអបអរជប់លៀង ជាមួយនឹងមិត្តភក្តិរបស់លោក នៅឯភោជនីយ៍ដ្ឋានសាច់អាំង BBQ មួយកន្លែង ហើយគេសង្កេតឃើញថា តារាប្រុសរូបនេះថែមទាំងបានស្រែកអបអរយ៉ាងសប្បាយរីករាយ ថែមទៀតផង។មិនតែប៉ុណ្ណោះទៅទៀត តារាប្រុសទើបតែលែងលះភរិយាក្តៅៗរូបនេះ ថែមទាំងបានថតរូបស៊ែលហ្វីជាមួយនឹងនារីប្លែកមុខម្នាក់ទៀតផង ប៉ុន្តែទោះជាយ៉ាងណា អ្នកនិយមលេងអ៊ីនធឺណែតជាច្រើន សង្ស័យថានារីប្លែកមុខរូបនេះ អាចត្រឹមតែជាអ្នកគាំទ្រធម្មតាៗ សុំថតរូបជាមួយលោកក៏ថាបានដែរ។ដោយឡែក មិនថាយ៉ាងណា ក្រោយពេលលែងលះ គេចាប់អារម្មណ៍ឃើញថា Song Joong Ki និង Song Hye Kyo មានស្ថានភាពខុសគ្នាយ៉ាងដាច់ស្រលះ ពោលគឺSong Hye Kyo បានដើរផ្សារលំហែរកាយយ៉ាងស្ងប់ស្ងាត់ ចំណែកឯSong Joong Ki ជប់លៀងញុំាសាច់អាំងយ៉ាងរីករាយ ដែលសកម្មភាពរបស់អ្នកទាំងពីរ ធ្វើឲ្យមហាជនមិនលើកយកមកនិយាយមិនបាន៕
Song Hye Kyo និង Song Joong Ki
ក្រោយលែងលះប្រទះឃើញ Song Joong Ki ជប់លៀងញុំសាច់អាំង
ក្រោយលែងលះប្រទះឃើញ Song Joong Ki ជប់លៀងញុំសាច់អាំង
Song Joong Ki ស៊ែលហ្វីជាមួយនារីប្លែកមុខ
Song Hye Kyo ក្រោយពេលលែងលះ ប្រទះឃើញដើរលេងផ្សាររាត្រី
Song Hye Kyo ក្រោយពេលលែងលះ ប្រទះឃើញដើរលេងផ្សាររាត្រី