លេងសុទ្ធតែពាក់កន្សែងយ័ន្តចឹង នរណាទប់ជាប់? ព្រំ សំណាង ប្រើជង្គង់ហោះវ៉ៃថៃឲ្យសន្លប់ទឹកទី២ (មានវីដេអូ)

  • ពុធ ២៨ សីហា, ២០១៩ ០៨:៥៨
ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ ក្នុងកម្មវិធីអធិរាជគុនខ្មែរ ISI Palm របស់ស្ថានីយ៍ទូរទស្សន៍ PNN កាលពីថ្ងៃអទិត្យកន្លងទៅ សិស្សគុនរបស់លោកគ្រូ ហង្ស សឿន កីឡាករ ព្រំ សំណាង បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសថៃ ភិតប្ដីន ដោយផ្ដួលកីឡាករថៃឲ្យសន្លប់នៅទឹកទី២ ដោយប្រើជង្គង់។
កីឡាករ ព្រំ សំណាង និងកីឡាករថៃ ភិតប្ដីន (រូបភាព: PNN Sports)
ការប្រកួតនេះធ្វើឡើងក្នុងប្រភេទទម្ងន់ធ្ងន់ ពោលគឺដល់ទៅ ៧៥គីឡូក្រាមឯណោះ។ ការប្រកួតគោះជួងចូលទឹកទីមួយភ្លាម ទាំងកម្ពុជា និងថៃមិនសម្រុកគ្នាប៉ុន្មាននោះទេ ដោយព្យាយាមសិក្សាពីគ្នាទៅវិញទៅមក ប៉ុន្តែក្រោយចប់ទឹកទីមួយ និងចូលទឺកទីពីរ ព្រំ សំណាង បានចាប់ផ្ដើមចេញផ្លែធ្ងន់ៗទៅលើកីឡាករថៃ ដោយនៅពាក់កណ្ដាលទឹក ភិតប្ដីន បានចូលមួយជង្គង់ពេញធ្វើឲ្យលោកអាជ្ញាកណ្ដាលរាប់ដល់ ១០ ងើបមិនរួច។ ចង់ឃើញថា ព្រំ សំណាង ប្រើជង្គង់ហោះបានល្អយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖