ទិដ្ឋភាពខ្លះៗ ក្នុងវីឡាស្កឹមស្កៃ របស់សុខ សេរីវឌ្ឈនា

ភ្នំពេញ៖ ពេលខ្លះ សឹងតែគេមិនចាប់អារម្មណ៍ ដែលលោក សុខ​ សេរីវឌ្ឈនា ជាបងប្រុសបង្កើតរបស់ តារាចម្រៀងនៅក្នុងផលិតកម្មហង្សមាស លោក Step ព្រោះអ្នកទាំងពីរ មិនសូវមានពេលបានជួបគ្នា ហើយសូម្បីតែពួកគេ ស្ថិតក្នុងរង្វង់សិល្បៈដូចគ្នាក៏ដោយ ក៏មិនដែលបានថតរូបជាមួយគ្នាប៉ុន្មានដែរ។ងាកទៅមើល ប្រភេទជីវិតឯកជនរបស់ តារាប្រុសរូបនេះវិញម្តង លោក សុខ សេរីវឌ្ឈនា អាចនិយាយបានថា លោកជាតារាម្នាក់ ដែលមានជីវភាពល្អប្រសើរ សម្បូរលុយចាយ ជាមួយនឹងការប្រើប្រាស់នូវរបស់ទំនើបៗ ឡានល្អៗ និងជាពិសេស រស់នៅក្នុងទ្រនំផ្ទះធំស្កឹមស្កៃ។កាលពីមួយរយៈមុន ខ្មែរឡូត ក៏បានចុះផ្សាយពីម៉ូតវីឡារបស់លោក ដែលទើបតែធ្វើហើយ ជាមួយនឹងទំហំ ធំទូលាយ គួរឲ្យចង់រស់នៅ។នារាត្រីនេះ ខ្មែរឡូត ក៏នឹងនាំអារម្មណ៍ ប្រិយមិត្តមកមើល ខាងក្នុងនៃវីឡារបស់លោក វិញម្តងថា លោកបានរៀបចំបែបណា។ ក្នុងនោះលោកក៏បាន ដេគ័រ និងរៀបរបស់ទៅតាម ទីកន្លែងនីមួយៗ ប្រកបទៅដោយ សណ្តាប់ធ្នាប់ ។ ជាពិសេស គ្រែគេងរបស់លោក ក៏បានរៀបចំសាមញ្ញ តែមើលទៅទាក់ទាញ និងលេចធ្លោផងដែរ៕

ផ្ទះខាងមុខសុខ​ សេរីវឌ្ឈនា
ផ្ទះខាងមុខសុខ​ សេរីវឌ្ឈនា
រូបភាពខាងក្នុងផ្ទះលោក
បន្ទប់គេងលោក
រូបភាពខាងក្នុងផ្ទះលោក
រូបភាពខាងក្នុងផ្ទះលោក