ក្ដៅៗ! Ramsey គ្មានឈ្មោះក្នុងជម្រើសជាតិវេលទេ ដោយជំនួសវិញដោយកីឡករម្នាក់របស់ Man UTD

  • ពុធ ២៨ សីហា, ២០១៩ ០៩:២២
វេល៖ ក្រោយមិនបានបង្ហាញខ្លួននៅលើទីលានតាំងពីខែមេសាមក ពេលនេះខ្សែម្រើរបស់ Juventus កីឡាករ Aaron Ramsey មិនមានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិវេល សម្រាប់ត្រៀមការប្រកួតជម្រុះ Euro 2020 ទល់នឹងអាស៊ែបៃសង់ នៅខែក្រោយ។
កីឡាករAaron Ramsey
ខ្សែបម្រើវ័យ ២៨ឆ្នាំ Ramsey បានជួបបញ្ហារបួសតាំងពីអំឡុងពេលេងនៅ Arsenal ក្នុងខែមេសាមកម្ល៉េះ។ ហើយគេក៏បានខកខានក្នុងការបង្ហាញខ្លួនក្នុងជំនួបបើកឆាកឲ្យ Juventus ក្នុងក្របខណ្ឌ Serie A កាលពីថ្ងៃសៅរ៍ផងដែរ។ Ramsey ទើបតែបង្ហាញខ្លួនឲ្យ Juventus បាន ២០នាទីប៉ុណ្ណោះអំឡុងការប្រកួតមិត្តភាព Pre-Season ទល់នឹង Triestina កាលពីប៉ុន្មានសប្ដាហ៍មុននេះ។ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិវេលលោក Ryan Gigg មិនកោះហៅ Ramsey ព្រោះចង់ឲ្យគេសម្រាកដើម្បីត្រឡប់មកឲ្យដូចដើមវិញ ១០០% ខណៈកីឡាករដែលនឹងមកចូលខ្លួនជំនួស Ramsey ក្នុងក្រុមជម្រើសជាតិវេលគឺ ខ្សែបម្រើវ័យក្មេងរបស់ Manchester United កីឡាករ Dylan Levitt
កីឡាករDylan Levitt