ព្រៃផ្សៃ! បុរសម្នាក់ខឹងមិត្តស្រីវ័យ១៤ឆ្នាំមិនព្រមរួមភេទជាមួយ សម្លាប់នាងចោល រួចរំលោភសាកសព

ឥណ្ឌូនេស៊ី៖ បុរសអាយុ១៩ឆ្នាំម្នាក់ ខឹងមិត្តស្រីដែលមានអាយុ១៤ឆ្នាំមិនព្រមរួមភេទជាមួយ បែរជាវាយនាងរហូតដល់ស្លាប់ និងរំលោភសាកសពតាមក្រោយ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ នៅក្នុងតំបន់ Tapung Hulu ខេត្ត Riau ប្រទេសឥណ្ឌូនេស៊ី។
ជនល្មើស
ប្រភពបានឲ្យដឹងថា ជនល្មើសមានឈ្មោះថា Yogi Pratama មានទំនាក់ទំនងស្នេហាជាមួយក្មេងស្រីរងគ្រោះតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក។ ក្រោយពីជជែកគ្នាលេងជារៀងរាល់ថ្ងៃបានមួយសប្ដាហ៍ ពួកគេទាំងពីរបានសម្រេចចិត្តណាត់ជួបគ្នា។ នៅក្នុងថ្ងៃកើតហេតុ ជនល្មើសបានជិះម៉ូតូទៅផ្ទះរបស់ក្មេងស្រីរងគ្រោះដើម្បីយកនាងទៅខ្ទមតូចមួយដែលនៅក្នុងតំបន់ Tapung Hulu។ នៅពេលទៅដល់ខ្ទមតូចនោះ ជនល្មើសបានលួងលោមក្មេងស្រីរងគ្រោះឲ្យរួមភេទជាមួយ នាងក៏បានយល់ព្រម។ ពួកគេទាំងពីរចាប់ផ្ដើមឱបថើបគ្នាប្រហែលបានមួយនាទី ក្មេងស្រីរងគ្រោះបានប្ដូរចិត្តនិងប្រាប់ជនល្មើសឲ្យបញ្ឈប់សកម្មភាពភ្លាម។ ប្រភពបានបន្ដថា ក្មេងស្រីរងគ្រោះបានរត់ចេញពីខ្ទមនោះ ប៉ុន្ដែជនល្មើសបានរត់ដេញតាមពីក្រោយដោយកាន់ចបកាប់ វាយនាងយ៉ាងខ្លាំងចំនួនបួនដងទៅលើរាងកាយ និងពីរដងទៅលើក្បាល បណ្ដាលឲ្យនាងដួលទៅលើដីហូរឈាមយ៉ាងខ្លាំង។ ជនល្មើសបានច្របាច់.កក្មេងស្រីរងគ្រោះដើម្បីប្រាកដចិត្តថានាងបានស្លាប់។ ក្រោយមក ជនល្មើសបានរំលោភសាកសព និងទុកសាកសពចោលនៅកន្លែងកើតហេតុ។ ជនល្មើសថែមទាំងយកទូរស័ព្ទដៃរបស់ក្មេងស្រីរងគ្រោះ ទៅលក់ឲ្យមិត្តភក្ដិរបស់ខ្លួនទៀតផង។
សាកសពក្មេងស្រីរងគ្រោះ
ប្រភពបានឲ្យដឹងទៀតថា លោក Tumiran ដែលជាអ្នកចំការ បានប្រទះឃើញសាកសពក្មេងស្រីរងគ្រោះនៅក្បែរខ្ទមនោះ ក៏ប្រញាប់ប្រញាល់ទូរស័ព្ទទៅប្ដឹងប៉ូលិស។ រយៈពេលប្រមាណ១៣ម៉ោងក្រោយមក ប៉ូលិសបានចាប់ឃាត់ខ្លួនជនល្មើសបានសម្រេច។ ជនល្មើសបានសារភាពថា ពិតជាបានសម្លាប់មិត្តស្រីរបស់ខ្លួន ព្រោះខឹងនាងមិនព្រមរួមភេទជាមួយ។យ៉ាងណាមិញ ជនល្មើសនឹងត្រូវប្រឈមមុខជាប់ពន្ធនាគារពីបទឃាតកម្ម និងរំលោភសេពសន្ថវៈ៕
ជនល្មើស