ផ្លូវការ!! Barcelona បញ្ចេញកីឡាករតម្លៃ ២០០លាន មួយរូបទៅឲ្យក្លិបហូឡង់ខ្ចីជើង

  • ពុធ ២៨ សីហា, ២០១៩ ០៩:៥៦
អេស្ប៉ាញ៖ Barcelona បានប្រកាសជាផ្លូវការក្នុងការយល់ព្រមឲ្យកីឡាករ Oriol Busquest ផ្លាស់ទៅក្លិប Twente ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល ដោយមិនមានសិទ្ធិទិញផ្ដាច់។
កីឡាករOriol Busquest
ក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់ជឿថា ខ្សែបម្រើការពារវ័យ ២០ឆ្នាំ Oriol Busquest អាចនឹងក្លាយកីឡាករសំខាន់មួយរូបសម្រាប់ក្លិបនៅពេលអនាគត ទើបសម្រេចឲ្យគេទៅចូលរួមនៅក្លិបហូឡង់ Twente ក្រោមលក្ខខណ្ឌខ្ចីជើងដើម្បីជាឱកាសក្នុងការស្រូបយកបទពិសោធន៍។​កុងត្រារវាង Barcelona និងកីឡាករ Busquest មានសុពលភាពរហូតដល់ឆ្នាំ ២០២១ ខណៈ ២ឆ្នាំដែលនៅសល់ Barcelona ដាក់តម្លៃខ្លួនដើម្បីក្លិបឲ្យក្លិបផ្សេងៗទិញផ្ដាច់ រហូតដល់ទៅ ២០០លានអឺរ៉ូ។
កីឡាករ Oriol Busquest
គួរបញ្ជាក់ដែរថា Oriol Busquest គឺជាកីឡាករក្នុងក្រុម Barcelona B ហើយកាលពីរដូវកាលមុន អ្នកចាត់ការទូទៅលោក Ernesto Valverde បានផ្ដល់ឱកាសឲ្យគេបង្ហាញខ្លួនក្នុងក្រុមធំរបស់ Barcelona៕