មោទនភាពជាតិខ្មែរកូនខ្មែរ! ចំនួន៣រូបនៃសាលាអន្តរជាតិ ​អេស​ អាយ​ អេស (SIS) ទទួលបានជ័យលាភីមេដាយមាសក្នុងការប្រកួតប្រជែង “គិតលេខរហ័ស” កម្រិតពិភពលោកនៅកោះតៃវ៉ាន់

  • ពុធ ២៨ សីហា, ២០១៩ ១០:១៥
តៃប៉ិ៖ កុមារីចំនួន ៣រូបនៃសាលាអន្តរជាតិ​ អេស​ អាយ​ អេស​ ត្រូវបានដឹកនាំទៅចូលរួមប្រកួត​ "គណិតវិទ្យារហ័ស"​ ថ្នាក់ពិភពលោករៀបចំដោយក្រុមហ៊ុន IAMA​ Cambodia នៅកោះតៃវ៉ាន់ ទីក្រុងតៃប៉ិ នៅមជ្ឈមណ្ឌល Chientan Youth Activity Center កាលថ្ងៃទី២៥ ខែសីហា​ ឆ្នាំ២០១៩ ដែលមានចំនួនបេក្ខជនជាង ១០០០​នាក់​ មកពីប្រទេសផ្សេងគ្នាចំនួន១១ ដូចជា៖ ប្រទេសថៃ ចិន សិង្ហបូរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី តៃវ៉ាន់ ឥណ្ឌា ហុងកុង ជប៉ុន​ និងប្រទេសកម្ពុជា។ ដោយមានការខិតខំប្រឹងប្រែង ប្អូនៗបានត្រឡប់មកវិញជាមួយនឹងលទ្ធផលជ័យលាភីយ៉ាងត្រចះត្រចង់ជាទីពេញចិត្ត ដោយទទួលបានមេដាយមាសទាំងអស់គ្នា​។កុមារី សិស្សសាលាSIS ដែលបានជាប់ជ័យលាភីមេដាយមាសមានឈ្មោះដូចខាងក្រោម៖ កុមារី នាង ចាន់ស្រីមាស អាយុ១១ឆ្នាំ កុមារី សេង ស៊ីវលី អាយុ៨ឆ្នាំ និង កុមារី សេង ស៊ីវលីង អាយុ១០ឆ្នាំ។ លោកស្រី ងឿន ផល្លីនពោធិតា នាយិកាសាលាអន្តរជាតិ អេស អាយ អេស(SIS) បានរៀបរាប់ឲ្យដឹងថា៖
ម្ចាស់ជ័យលាភីការការប្រកួត​ "គណិតវិទ្យារហ័ស"
ម្ចាស់ជ័យលាភីការការប្រកួត​ "គណិតវិទ្យារហ័ស"
សូមជម្រាបថា អតីតសាលាអន្តរជាតិសឹង្ហបុរីមួយនេះ បានប្តូរឈ្មោះមកជាសាលាអន្តរជាតិ​ អេស​ អាយ​ អេស (SIS) ជាគ្រឹះស្ថានអប់រំល្អមួយ ដែលល្បីល្បាញរាប់ឆ្នាំមកហើយនៅរាជធានីភ្នំពេញ ដែលបានបណ្ដុះបណ្ដាលកូនខ្មែរឲ្យក្លាយជាធនធានមនុស្សមានសមត្ថភាពខ្ពស់ សីលធម៌ល្អ មានចំណេះដឹងទូលំទូលាយ ឲ្យក្លាយជាទំពាំងស្នងឬស្សីយ៉ាងល្អឯក ដែលនេះជាការចូលរួមក្នុងការលើកកម្ពស់វិស័យអប់រំ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយសាលាអន្តរជាតិ​ អេស​ អាយ​ អេស (SIS)​ សូមស្វាគមន៍សិស្សានុសិស្សគ្រប់ទិសទីនិងទទួលផ្ទេរការសិក្សាសិស្សដោយមិនគិតថ្លៃ បវេសនកាលឆ្នាំសិក្សា២០១៩-២០២០ ចូលរៀនថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩​តទៅ ៕
ម្ចាស់ជ័យលាភីការការប្រកួត​ "គណិតវិទ្យារហ័ស"
ម្ចាស់ជ័យលាភីការការប្រកួត​ "គណិតវិទ្យារហ័ស"
ការប្រកួត​ "គណិតវិទ្យារហ័ស"
ការប្រកួត​ "គណិតវិទ្យារហ័ស"