យុទ្ធសាស្រ្តទីផ្សារថ្មីរបស់ក្រុមហ៊ុនលក់គ្រឿងសង្ហារឹម IKEA អនុញ្ញាតឱ្យភ្ញៀវចិនអាចសម្រាកគេងក្នុងហាងបាន ទោះមិនទិញក៏ដោយ

ចិន៖ ក្រុមហ៊ុនលក់គ្រឿងសង្ហារឹម IKEA នៅក្នុងប្រទេសចិន បានអនុញ្ញាតឱ្យភ្ញៀវចិនអាចសម្រាកគេងក្នុងកន្លែង Showroom បាន បើទោះជាពួកគេមិនទិញក៏ដោយ។ដូច្នេះ ហាងលក់គ្រឿសង្ហារឹមរបស់ IKEA ជាច្រើនសាខានៅក្នុងប្រទេសចិន បានក្លាយទៅជាកន្លែងដែលមានមនុស្សម្នាជាច្រើនចូលទៅសម្រាក ដើម្បីស្រូបយកអាស៊ីនត្រជាក់ និងគេងនៅលើគ្រែដ៏ទន់ល្មើយ។
រូបតំណាង
ប្រធានក្រុមហ៊ុន IKEA ប្រចាំប្រទេសចិន អ្នកនាង Anna Pawlak-Kuliga បានថ្លែងថា អ្នករាល់គ្នាត្រូវបានស្វាគមន៍ឱ្យមកទស្សនានៅក្នុងហាង ដោយសន្យាថាពួកយើងនឹងស្វាគមន៍អ្នករាល់គ្នាយ៉ាងកក់ក្តៅបំផុត។អ្នកនាង Anna Pawlak-Kuliga បានបន្តរៀបរាប់ទៀតថា៖យ៉ាងណាមិញ រឿងរ៉ាវនេះមានការខុសប្លែកគ្នាទាំងស្រុងកាលពីឆ្នាំ២០១៥។ ជាក់ស្តែងក្នុងឆ្នាំ២០១៥ យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា ក្រុមហ៊ុន IKEA ក្នុងទីក្រុងប៉េកាំង ល្បីពេញបណ្តាញសង្គម ក្រោយពីខាងក្រុមហ៊ុនព្យាយាមហាមឃាត់មនុស្សមិនឱ្យសម្រាកនៅលើគ្រឿងសង្ហារឹមរបស់ពួកគេក្នុងកន្លែង Showroom ប៉ុន្តែខាងក្រុមហ៊ុនក៏បានបដិសេធថាពុំមានរឿងបែបនេះបានកើតឡើងនោះទេ។
រូបតំណាង
យុទ្ធសាស្រ្តទីផ្សារថ្មីរបស់ក្រុមហ៊ុន IKEA ក្នុងការទាក់ទាញអ្នកគេងនៅក្នុងហាង ពិតជាមានប្រសិទ្ធភាពខ្ពស់ ពោលគឺនៅក្នុងប្រទេសចិន ទីផ្សារលក់គ្រឿងសង្ហារឹមរបស់ IKEA មានការកើនឡើងខ្ពស់គួរឱ្យសម្គាល់។លើសពីនេះទៅទៀត អ្នកនាង Anna ក៏បានពន្យល់ទៀតថា ក្រុមហ៊ុននឹងបើក ៤សាខាបន្ថែមទៀតពាសពេញប្រទេសចិននៅក្នុងឆ្នាំ២០២០ខាងមុខនេះជាមួយនឹងដើមទុនវិនិយោគប្រមាណ ១.៤ពាន់លានដុល្លារ៕
រូបតំណាង