“The White Storm 2: Drug Lords” ខ្សែភាពយន្តហុងកុងបែប Action ចូលរួមសម្ដែងពីតារាដ៏ល្បីលោក Andy Lau និង Louis Koo! (មានវីដេអូ)

ភ្នំពេញ៖ ខ្សែភាពយន្តហុងកុងបែបវាយប្រហារថ្មីប្រចាំឆ្នាំ២០១៩ បានមកដល់ក្នុងរោងភាពយន្តហើយ ដោយមានការចូលរួមសម្ដែងពីលោក Andy Lau (លី តាវហួរ) និងលោក Louis Koo នៅក្នុងខ្សែភាពយន្ត “The White Storm 2: Drug Lords”។ មិនត្រឹមតែប៉ុណ្ណោះទេលោក Andy Lau ក៏ជាផលិតករនៅក្នុងខ្សែភាពយន្តនេះផងដែរ ដែលនិយាយអំពីការប្រកួតគ្នារវាងស្ដេចគ្រឿងញៀននៅទីក្រុងហុងកុង ជាមួយនឹងអ្នកជំនួញផ្នែកហិរញ្ញវត្ថុដ៏ល្បីល្បាញម្នាក់ បន្ទាប់ពីបានផ្លាស់ប្ដូរពីជនសង្គមងងឹតម្នាក់ក្លាយជាមនុស្សល្អ និងជួយដល់សង្គម។ ប្រជុំដោយតារាសម្ដែងហុងកុងដ៏ល្បីៗផងដែរនោះ ធ្វើឲ្យខ្សែភាពយន្តហុងកុងបែបវាយប្រហារនេះកាន់តែគួរឲ្យចាប់អារម្មណ៍ជាមួយការវាយប្រហារ បាញ់បោះ ប្រណាំងឡាន និងលាយឡំមនោសញ្ចេតនាកាន់តែជក់ចិត្តដិតអារម្មណ៍។ កុំរំលងខ្សែភាពយន្តប្រចាំឆ្នាំ ២០១៩ “The White Storm 2: Drug Lords” នេះឲ្យសោះណា៎ដែលមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ៕
រឿង “The White Storm 2: Drug Lords”
រឿង “The White Storm 2: Drug Lords”
រឿង “The White Storm 2: Drug Lords”
រឿង “The White Storm 2: Drug Lords”
រឿង “The White Storm 2: Drug Lords”
រឿង “The White Storm 2: Drug Lords”
រឿង “The White Storm 2: Drug Lords”
រឿង “The White Storm 2: Drug Lords”
ទស្សនា Trailer នៅទីនេះ៖ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia
www.youtube.com/JaiKonCambodia  ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និងរបស់ពីភាពយន្តជារៀងរាល់សប្តាហ៍។