ផ្សារ Costco បើកនៅចិនថ្ងៃទីមួយ ត្រូវបិទទ្វារវិញ ព្រោះប្រជាជនចិនដណ្តើមគ្នាទិញអីវ៉ាន់ គ្មានសណ្តាប់ធ្នាប់ខ្លាំងពេក (មានវីដេអូ)

ចិន៖ ថ្មីៗនេះផ្សារលក់អីវ៉ាន់ដ៏ធំដែលមានដើមកំណើតមកពីសហរដ្ឋអាមេរិក ទើបតែបើកហាងថ្មីនៅក្នុងប្រទេសចិន ប៉ុន្តែគ្រាន់តែបើកថ្ងៃទីមួយសោះ ត្រូវបង្ខំចិត្តបិទទ្វារវិញ ព្រោះប្រជាជនចិនដណ្តើមគ្នាទិញអីវ៉ាន់ ដោយគ្មានសណ្តាប់ធ្នាប់ខ្លាំងពេក។យោងតាមប្រភពបានឱ្យដឹងថា ហេតុការណ៍ដ៏ហួសចិត្តនេះ បានកើតឡើងកាលពីព្រឹកថ្ងៃអង្គារកន្លងទៅនេះ ក្នុងទីក្រុងសៀងហៃ។ខាងផ្សារ Costco បានចេញសេចក្តីប្រកាសមួយថា៖យ៉ាងណាមិញ ព្រោះតែប្រជាជនចិនជាច្រើននាំគ្នាសម្រុកចូលទៅផ្សារ Costco ច្រើននាក់ពេក ក៏បណ្តាលឱ្យមានការស្ទះចរាចរណ៍ខ្លាំងណាស់ រហូតដល់មានប៉ូលិសជាច្រើននាក់បានមកដល់ទីតាំងផ្សារដើម្បីជួយសម្រួលសណ្តាប់ធ្នាប់ជូនដល់អ្នកទៅផ្សារទាំងនោះទៀតផង៕ទស្សនារូបភាពនិងវីដេអូខាងក្រោម៖
រូបភាពនៅក្នុងហាងCostco
រូបភាពនៅក្នុងហាង Costco
រូបភាពនៅក្នុងហាង Costco